Cambodia Trending Close

លោកស្រី ភឿង សកុណា ធ្វើជាវាគ្មិន ក្នុងសិន្និសីទរដ្ឋមន្រ្តីវប្បធម៌ហ្រ្វង់កូហ្វូនីលើកទី៥ លើ​ប្រធានបទ “ការអះអាងអំពីអធិបតេយ្យភាពវប្បធម៌នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង

ដោយ៖ Kosal Sean ​​ | ថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានជាតិ វប្បធម៌ និងសិល្បៈ
លោកស្រី ភឿង សកុណា ធ្វើជាវាគ្មិន ក្នុងសិន្និសីទរដ្ឋមន្រ្តីវប្បធម៌ហ្រ្វង់កូហ្វូនីលើកទី៥ លើ​ប្រធានបទ “ការអះអាងអំពីអធិបតេយ្យភាពវប្បធម៌នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង លោកស្រី ភឿង សកុណា ធ្វើជាវាគ្មិន ក្នុងសិន្និសីទរដ្ឋមន្រ្តីវប្បធម៌ហ្រ្វង់កូហ្វូនីលើកទី៥ លើ​ប្រធានបទ “ការអះអាងអំពីអធិបតេយ្យភាពវប្បធម៌នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង

ភ្នំពេញ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមសន្និសីទរដ្ឋមន្ត្រីវប្បធម៌ហ្វ្រង់កូហ្វូនីលើកទី៥ “5e Conference des Ministres de la Culture de la Francophonie” ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២-២៤ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា។ សន្និសីទលើកទី៥នេះជាឱកាសក្នុងការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើបទពិសោធន៍ និងឧត្តមានុវន្ត​ន៍ផ្នែកនយោបាយវប្បធម៌ក្នុងយុគសម័យឌីជីថល និងបញ្ហាប្រឈមមួយ​ចំនួន​ពាក់ព័ន្ធ​នឹងវិស័យវប្បធម៌នៅតាមបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង។

លោករដ្ឋមន្ត្រី ក៏បានអញ្ជើញជាវាគ្មិនលើប្រធានបទ ការអះអាងអំពីអធិបតេយ្យភាពវប្បធម៌នៃបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង យុទ្ធ​សាស្រ្ត និងមធ្យោបាយដើម្បីឱ្យមជ្ឍដ្ឋាន​បច្ចេកវិទ្យានៃបណ្តា​ប្រទេសប្រើប្រាស់​ភាសាបារាំ​ង​ប្រកប​ដោយភាពស្វាហាប់ និងបរិយាប័ន្ន (Affirmer notre souveraineté Culturelle : stratégies et outils pour un environnement numérique francophone dynamique et inclusif.)។

ឆ្លៀតក្នុងឱកាសចូលរួមក្នុងសន្និសីទនេះ លោកបណ្ឌិតសភាចារ្យ បានជួបពិភាក្សាការងារ​ជាមួយ​នឹងលោកស្រី ម៉ាទីន ប៊ីរ៉ុង (Martine Biron) រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ និងហ្វ្រង់កូហ្វូនីកេប៊ិច ផងដែរ៕

អត្ថបទទាក់ទង