Cambodia Trending Close

ក្រសួងការបរទេសថៃកោះហៅឯកអគ្គរាជទូតកម្ពុជាមកតវ៉ា ជុំវិញការបែកធ្លាយការសន្ទនា

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ នយោបាយ ព័ត៌មានអន្តរជាតិ
ក្រសួងការបរទេសថៃកោះហៅឯកអគ្គរាជទូតកម្ពុជាមកតវ៉ា ជុំវិញការបែកធ្លាយការសន្ទនា ក្រសួងការបរទេសថៃកោះហៅឯកអគ្គរាជទូតកម្ពុជាមកតវ៉ា ជុំវិញការបែកធ្លាយការសន្ទនា

ក្រសួងការបរទេសថៃ បានកោះហៅឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ទី១៩ខែមិថុនាឆ្នាំ២០២៥នេះ ដើម្បីតវ៉ាជាផ្លូវការ ទាក់ទងនឹងការបែកធ្លាយការសន្ទនា ជាលក្ខខណៈឯកជន រវាងនាយករដ្ឋមន្ត្រីថៃ លោកស្រីផែថងថាន ស៊ីណាវ៉ាត្រានិងសម្តេច ហ៊ុន សែនប្រធានព្រឹទ្ធសភាកម្ពុជា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានThe Nation នៅថ្ងៃព្រហស្បតិ៍នេះ។

ក្រសួងបាននិយាយនៅក្នុងលិខិតការតវ៉ាផ្លូវការរបស់ខ្លួន ដែលបានប្រគល់ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃថា «រាជរដ្ឋាភិបាលថៃមានការខកចិត្តយ៉ាងខ្លាំង ដែលការសន្ទនាតាមទូរសព្ទឯកជន រវាងនាយករដ្ឋមន្ត្រីថៃ និងឥស្សរជនជាន់ខ្ពស់របស់កម្ពុជា ត្រូវបានបែកធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយ»។ ការតវ៉ាបានសង្កត់ធ្ងន់ថា ទំនុកចិត្តនិងការគោរពរវាងមេដឹកនាំទាំងពីរ គឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពជាអ្នកជិតខាងល្អ និងទំនាក់ទំនងអន្តរជាតិ។ ការតវ៉ាបានបន្ថែមទៀតថា «សកម្មភាពបែបនេះគឺផ្ទុយនឹងការអនុវត្តដែលត្រូវបានទទួលយកជាអន្តរជាតិ ហើយនឹងប៉ះពាល់យ៉ាងខ្លាំង ដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ក្នុងការដោះស្រាយបញ្ហា រវាងភាគីទាំងពីរដោយស្មោះត្រង់»។

លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការបរទេសថៃ បានប្រកាសពីការតវ៉ាជាផ្លូវការនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Nikorndej បានបញ្ជាក់ថា រដ្ឋាភិបាលថៃនឹងមិនអត់ឱនចំពោះអាកប្បកិរិយាមិនអាចទទួលយកបានរបស់កម្ពុជា ចំពោះការបែកធ្លាយការសន្ទនាឯកជន រវាងលោកស្រី ផែថងថាន និងសម្តេចហ៊ុន សែន ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃពុធ។

ប្រភព: VAYO FM Radio

អត្ថបទទាក់ទង