Cambodia Trending Close

ការវាយប្រហាររបស់ថៃ មកលេីកម្ពុជា និងសម្តេចតេជោ ជុំវិញបញ្ហាឧក្រិដ្ឋកម្មអនឡាញ ជាល្បិចដើរបៀមឈាមព្រួសដាក់គេ

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥ នយោបាយ ព័ត៌មានជាតិ
ការវាយប្រហាររបស់ថៃ មកលេីកម្ពុជា និងសម្តេចតេជោ ជុំវិញបញ្ហាឧក្រិដ្ឋកម្មអនឡាញ ជាល្បិចដើរបៀមឈាមព្រួសដាក់គេ ការវាយប្រហាររបស់ថៃ មកលេីកម្ពុជា និងសម្តេចតេជោ ជុំវិញបញ្ហាឧក្រិដ្ឋកម្មអនឡាញ ជាល្បិចដើរបៀមឈាមព្រួសដាក់គេ

ភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០២៥នេះ​ បានចេញសារឆ្លេីយយតបចំពោះការវាយប្រហាររបស់ភាគីថៃមកកាន់កម្ពុជា និងមកលើសម្ដេចតេជោ ជុំវិញករណីប្រឌិត បំភ្លើស និងបំភ្លៃ ពីបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញ នៅកម្ពុជាពីសំណាក់ភាគីថៃ ថានេះជាល្បែងសងសឹក ហើយក៏ជាល្បិចដែលដើរបៀមឈាមព្រួសដាក់គេ ពីសំណាក់ភាគីថៃដែលជាទម្លាប់ របស់ប្រទេសមួយនេះតែងតែធ្វើមកប្រទេសជិតខាង ជាពិសេសមកលើកម្ពុជា ។

លោក ជា ធីរិទ្ធ បានបញ្ជាក់បន្តទៀតថា កាលពីពេលថ្មីៗនេះ អតីតនាយករដ្ឋមន្ដ្រីដែលត្រូវបានធ្លាក់ចេញពីតំណែងក៏បានព្រួសឈាមដាក់កម្ពុជាដែរពាក់ព័ន្ធនិងឧក្រិដ្ឋកម្មតាមអនឡាញ ខណ:ដែលប្រទេសខ្លួនឯងឯណោះទេដែលជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មពាសពេញពិភពលោក ជាពិសេសនៅតំបន់អាស៊ីអាគ្មេយ៍។ ស្របជាមួយគ្នានេះ អង្គការសហប្រជាជាតិបានចោទប្រកាន់ និងប្រាប់ឲ្យប្រទេសមួយនេះដោះស្រាយអំពីករណីនេះដោយសារតែប្រទេសថៃគឺជា មជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ ទាំងនេះគឺល្បិចបៀមឈាមព្រួសដាក់គេ ដែលជាមាយាទរបស់ប្រទេសមួយនេះ និងជាមាយាទរបស់មេដឹកនាំប្រទេសមួយនេះ ទៅលើប្រទេសដតៃជាពិសេសកម្ពុជាក្នុងចេតនា បង្ចូចឈ្មោះកិត្ដិយសប្រទេសរបស់គេ ខណ:ខ្លួនឯងជាប្រទេសដែលប្រឡាក់ដោយលាមក ។

បើតាមអ្នកនាំពាក្យព្រឹទ្ធសភា ថៃអាចអញ្ជើញប្រើវិធីគ្រប់យ៉ាងដើម្បី ឬល្បិចកលដែលខ្លួនមានទាំងប៉ុន្មានមកលើកម្ពុជា ព្រោះកម្ពុជាមិនខ្លាចនោះទេ ខណ:មេដឹកនាំកម្ពុជា សម្ដេចតេជោ សម្ដេចធិបតី អាចកំដរបានជានិច្ច ក៏ប៉ុន្ដែពិភពលោកបានដឹងរួចស្រេចទៅហើយថាប្រទេសថៃ គឺជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មអនឡាញ ពាសពេញពិភពលោក ។ ចំពោះករណីអ្នកដែលស្និតស្នាលជាមួយសម្ដេចតេជោ បើតុលាការថៃចិត្ដសឿង គួរតែទៅចោទប្រកាន់លោក ថាក់ស៊ីនទៅ ព្រោះលោក ថាក់ស៊ីន គឺជាមនុស្សដែលស្និតបំផុតជាមួយសម្ដេចតេជោ ជាមនុស្សដែលត្រូវបានសម្ដេចតេជោចិញ្ចឹមហើយមិនមែនចិញ្ចឹមតែលោកថាក់ស៊ីន ទេ គឺចិញ្ចឹមួយពូជតែម្ដង ដូច្នេះបើតុលាការថៃចិត្ដសឿងហើយចោទប្រកាន់ទៅលោក ថាក់ស៊ីន គឺជារឿងដ៏ត្រឹមត្រូវបំផុត ៕

អត្ថបទទាក់ទង