
ហេតុផល៣យ៉ាង ធ្វើឲ្យតម្លៃមាសនៅកម្ពុជាធ្លាក់ចុះ
ភ្នំពេញ៖ តម្លៃមាសនៅលើទីផ្សារកម្ពុជាបានធ្លាក់ថ្លៃមកនៅត្រឹម ៣៩៧ដុល្លារក្នុង១ជី នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ ដែលកាលពីសប្តាហ៍មុននេះ មានតម្លៃរហូតដល់ ៤០៥ដុល្លារក្នុងមួយជី។
បើតាមអ្នកវិភាគសេដ្ឋកិច្ចទីផ្សារមាសនៅប្រទេសកម្ពុជាបានលើកអំពីមូលហេតុ៣យ៉ាង ដែលបណ្ដាលឲ្យមាសនៅទីផ្សារប្រទេសកម្ពុជាបានធ្លាក់ថ្លៃ។
មូលហេតុទី១.គឺបទឈប់បាញ់គ្នារវាងអ៉ីស្រាអែលនិងអ៉ីរ៉ង់ដែលបានធ្វើឡើងកាលពីថ្ងៃទី ២៤មិថុនា។ ទី.២គឺការរំសាយក្តីបារម្ភទាក់ទងទៅនឹង គោលនយោបាយតម្លើងពន្ធនាំចូលអាមេរិករបស់លោកត្រាំដែលពេលនេះបានចាប់ផ្ដើមសម្របសម្រួលលើពន្ធបរិក្ខាផ្សេងៗជាពិសេសគឺភាពតានតឹងរបស់អាមេរិកនិងចិនដែលបានកំណត់ត្រឹមថ្ងៃទី៩កក្កដាខាងមុខនេះ។ និងទី៣ឦគឺតម្លៃមាសធ្លាក់ចុះពីព្រោះលុយនិងការវិនិយោគមួយចំនួននៅពេលនេះបានងាកទៅបាញ់ឆ្ពោះទៅលើទីផ្សារស្តុកភាគហ៊ុនវិញ។
តម្លៃមាសនៅទីផ្សារកម្ពុជាបានធ្លាក់ចុះពី ៤០៥ដុល្លារមកនៅត្រឹម៣៩៧ដុល្លារក្នុងមួយជីនេះបានកើតឡើងបន្ទាប់ពីតម្លៃមាសនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះពី ៣៣២៧ដុល្លារក្នុងមួយអោនមកនៅត្រឹម ៣២៨៨ក្នុងមួយអោន៕
