
CNA បដិសេធការចោទប្រកាន់របស់ថៃ និងបានបញ្ជាក់ថា កម្ពុជាមិនបានល្មើសនឹងបទឈប់បាញ់ទេ
(ភ្នំពេញ)៖ អ្នកសារព័ត៌មានអន្តរជាតិរបស់ CNA ស្ថិតនៅប្រទេសសិង្ហបុរី បានរាយការណ៍ផ្ទាល់ពីតំបន់ព្រំដែនកម្ពុជា ដោយបដិសេធការចោទប្រកាន់របស់រដ្ឋាភិបាលថៃ ដែលអះអាងថា កម្ពុជាបានល្មើសនឹងបទឈប់បាញ់។
ក្នុងសេចក្ដីថ្លែងការណ៍បើកចំហរដែលបានផ្សាយបន្តផ្ទាល់ អ្នកយកព័ត៌មានរបស់ CNA បានបញ្ជាក់ថា៖ «ខ្ញុំកំពុងស្ថិតនៅទីនេះផ្ទាល់ (កម្ពុជា) ហើយបានចំណាយពេលសន្ទនាជាមួយពលរដ្ឋក្នុងតំបន់ ដែលរស់នៅប្រហែល ២០ គីឡូម៉ែត្រពីខ្សែបន្ទាត់ព្រំដែន។ គ្មានសម្លេងបាញ់ប្រហារឡើយ ក្រោយពេលបទឈប់បាញ់មានប្រសិទ្ធភាព ហើយរហូតមកដល់ពេលនេះស្ថានការណ៍នៅស្ងប់ស្ងាត់»។
បន្ថែមពីនេះ លោកថា មុនពេលមានការព្រមព្រៀងឈប់បាញ់ គឺពិតជាបានលឺសម្លេងបាញ់ប្រហារយ៉ាងខ្លាំងមែន តែបច្ចុប្បន្នគ្មានសញ្ញាបង្ហាញពីសកម្មភាពប្រយុទ្ធឡើយ៕
ប្រភព : Fresh News, CNA
