Cambodia Trending Close

កម្ពុជា-អូស្ត្រាលី ពិភាក្សាអំពីការរៀបចំដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសអូស្ត្រាលី នៅចុងខែសីហា

ដោយ៖ គុជ ឥន្ទាវុធ ​​ | 22 ម៉ោងមុន សង្គម សេដ្ឋកិច្ច
កម្ពុជា-អូស្ត្រាលី ពិភាក្សាអំពីការរៀបចំដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសអូស្ត្រាលី នៅចុងខែសីហា កម្ពុជា-អូស្ត្រាលី ពិភាក្សាអំពីការរៀបចំដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសអូស្ត្រាលី នៅចុងខែសីហា

ភ្នំពេញ៖នាព្រឹកថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោក Derik Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមសម្រាប់រៀបចំដំណើរបេសកកម្មបង្ហាញផ្លូវវិនិយោគនៅប្រទេសអូស្ត្រាលី(Investment Roadshow to Australia) ដែលនឹងប្រព្រឹត្តទៅនៅចុងខែសីហា ឆ្នាំ២០២៥ខាងមុខ។
ក្នុងជំនួបពិភាក្សានាព្រឹកនេះ មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងសមាគមឧកញ៉ាកម្ពុជា ដែលនឹងចូលរួមអមដំណើរ លោកឧបនាយករដ្ឋមន្ត្រី នៅក្នុងដំណើរបេសកកម្មនេះផងដែរ។

តាមរយៈជំនួបនាព្រឹកនេះ អង្គប្រជុំបានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុសលើកិច្ចការចម្បងនានា ក្នុងគោលបំណងធ្វើឱ្យបេសកកម្មដែលនឹងកើតឡើងនៅចុងខែសីហាខាងមុខ អាចដំណើរការទៅបានដោយរលូន ប្រកបដោយប្រសិទ្ធភាព និងទទួលបាននូវប្រសិទ្ធផលខ្ពស់តាមការរំពឹងទុក។
គួរបញ្ជាក់ថា ដំណើរបេសកកម្មបង្ហាញផ្លូវវិនិយោគនៅប្រទេសអូស្ត្រាលី នៅចុងខែសីហាខាងមុខនេះ គឺជាសកម្មភាពទាក់ទាញ និងជំរុញវិនិយោគនៅក្រៅប្រទេសដែល លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាល នឹងអញ្ជើញដឹកនាំគណៈប្រតិភូ ព្រមទាំងវិស័យឯកជនពីកម្ពុជា ចេញទៅធ្វើការផ្សព្វផ្សាយពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ និងសក្តានុពលនានារបស់កម្ពុជា សំដៅបញ្ជ្រៀបការយល់ដឹងដល់វិនិយោគិនបរទេស ឱ្យមកបណ្តាក់ទុនវិនិយោគដោយផ្ទាល់ពីបរទេស (Foreign Direct Investment – FDI) មកកាន់ប្រទេសកម្ពុជាថែមមួយកម្រិតទៀត។

ចំពោះបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសអូស្ត្រាលីខាងមុខនេះ បានទទួលនូវការសម្របសម្រួលដោយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងកម្មវិធីភាពជាដៃគូកម្ពុជា- អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)៕

អត្ថបទទាក់ទង