
កម្ពុជាតាំងបង្ហាញ ផ្លែត្នោតតំណាងជាតិ រូបប្រាសាទអង្គវត្តអមផ្ការំដួល ហនុមានធ្វើពីស្ពាន់ រនាតឈើ ស្គ…ក្នុងកម្មវិធីបើកសម្ពោធទីតាំងពិព័រណ៍អាស៊ាន នៅកូរ៉េ

ភ្នំពេញ៖លោកស្រី ជ្រឹង បុទុមរង្ស៉ី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារដ្ឋកូរ៉េ បានដាក់បង្ហាញនូវផ្លែត្នោតតំណាងជាតិកម្ពុជា រូបប្រាសាទអង្គវត្តអមផ្ការំដួល រូបហនុមានធ្វើពីស្ពាន់ រនាតឈើ ស្គ ក្នុងកម្មវិធីបើកសម្ពោធទីតាំងអចិន្ត្រៃយតាំងពិព័រណ៍អាស៊ាន ដែលរៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ក្រោមអធិបតីភាពលោក Kim Jina អនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។
ទីតាំងអចិន្ត្រៃយតាំងពិព័រណ៍អាស៊ាន មានឈ្មោះថា The Seoul ASEAN Hall គឺជាទីតាំងទើបបង្កើតថ្មី ក្នុងគោលបំណងលើកម្ពស់ការស្វែងយល់គ្នាទៅវិញទៅមករវាងអាស៊ាន និងកូរ៉េ តាមរយៈការដាក់តាំងពិព័រណ៍នូវមរតកវប្បធម៌អាស៊ាន និងវត្ថុច្នៃប្រឌិតនានា។
ក្នុងឱកាសនៃកម្មវិធីនោះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក៏បានដាក់បង្ហាញនូវផ្លែត្នោតតំណាងជាតិកម្ពុជា រូបប្រាសាទអង្គវត្តអមផ្ការំដួល រូបហនុមានធ្វើពីស្ពាន់ រនាតឈើ ស្គ ផ្តិលស្ពាន់ និងរូបសត្វធ្វើអំពីប្រាក់ ជាដើម៕
