អាកាសយានដ្ឋានអន្តរជាតិតេជោរបស់ប្រទេសកម្ពុជា ជាប់ជាស្ថាបត្យកម្មដ៏មានឥទ្ធិពលលើពិភពលោកឆ្នាំ២០២៥ ក្នុងចំណោមស្ថាបត្យកម្ម១០ផ្សេងទៀត
ព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F (Techo International Airport) របស់ប្រទេសកម្ពុជា ជាប់ជាស្ថាបត្យកម្មដ៏មានឥទ្ធិពលលើពិភពលោកឆ្នាំ២០២៥ ក្នុងចំណោមស្ថាបត្យកម្ម១០ផ្សេងទៀត។
យោងតាមព័ត៌មានពីសារព័ត៌មានលំដាប់ពិភពលោករបស់អាមេរិច CNN បានបង្ហាញពីការវាយតម្លៃលើគម្រោងធំ ១១ គម្រោង ដែលមានគម្រោងស្ថាបត្យកម្មល្អ និងមានឥទ្ធិពលជាសកល ក្នុងឆ្នាំ ២០២៥។ ក្នុងចំណោមគម្រោងទាំងនេះ ក៏មានគម្រោង “អាកាសយានដ្ឋានអន្តរជាតិតេជោ” របស់ប្រទេសកម្ពុជាយើងក្នុងនោះដែរ ហើយគម្រោងនេះមានទំហំធំមិនធ្លាប់មានសំរាប់កម្ពុជា ដែលគ្រោងនឹងចាប់ផ្តើមបើកដំណើរការ នៅដំណាក់កាលទី១ នៅខែកក្កដា ឆ្នាំ ២០២៥ ខាងមុខ។
សូមបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២០ មានផ្ទៃដីសរុប ២,៦០០ ហិកតា ហើយស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋាននេះ គឺជាប្រភេទ 4F ដែលអាចទទួលការហោះហើរពីអាកាសយានយន្តធំៗ និងអាចអោយប្រភេទយន្តហោះដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន។ ហើយសំរាប់នៅដំណាក់កាលទី១ អាកាសយានដ្ឋាននិងអាចទទួលអ្នកដំណើរ ១៣ លាននាក់ ក្នុង១ឆ្នាំ។
ប្រភព ៖ CNN