Cambodia Trending Close

ឯកឧត្តម ពេជ្រ ប៊ុនធិន និងឯកឧត្តម គង់ គឹមនី ចូលរួមរំលែកទុក្ខ និងជួយសម្រួលមូលនិធិដល់ក្រុមគ្រួសារអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តក្រចេះ

ដោយ៖ អែម លំអង ​​ | ថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សង្គម
ឯកឧត្តម  ពេជ្រ ប៊ុនធិន និងឯកឧត្តម គង់ គឹមនី ចូលរួមរំលែកទុក្ខ និងជួយសម្រួលមូលនិធិដល់ក្រុមគ្រួសារអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តក្រចេះ ឯកឧត្តម ពេជ្រ ប៊ុនធិន និងឯកឧត្តម គង់ គឹមនី ចូលរួមរំលែកទុក្ខ និងជួយសម្រួលមូលនិធិដល់ក្រុមគ្រួសារអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តក្រចេះ

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ និងឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ និងជាប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុកស្នួល បានចូលរួមក្នុងពិធីលំលែកទុក្ខដល់ក្រុមគ្រួសារសព កុមារា កុមារី ចំនួន ៥នាក់ ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី ០៨ ខែវិច្ឆិកា។

ឯកឧត្តម និងក្រុមការងារបាននាំយកថវិកាសម្រួលមូលនិធិ សរុបចំនួន ១០.៣៧០.០០០រៀល ដែលជាផ្នែកមួយនៃការចូលរួមពីឯកឧត្ដម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ និងឯកឧត្តម លោកជំទាវ ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល។

ក្រៅពីថវិកានេះ ក្រុមការងារក៏បានផ្តល់សម្ភារៈជំនួយដូចជា អង្ករ ២៥០គីឡូក្រាម និងឃីតចំនួន ៥កញ្ចប់ ដើម្បីជាសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ក្រុមគ្រួសាររងគ្រោះ នៅគេហដ្ឋានសព ស្ថិតនៅភូមិជ្រៃមុំាង ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ដោយមានការចូលរួមយ៉ាងច្រើនពីភាគីអាជ្ញាធរមូលដ្ឋាន និងសាខាកាកបាទក្រហម ដែលបានបង្ហាញពីស្មារតីអាណិតអាសូរចំពោះជនរងគ្រោះ និងជាការផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារជនរងគ្រោះ។