Cambodia Trending Close

ចាត់វិធានការច្បាប់ ចំពោះក្រុមហ៊ុន Canqxinlong Food (Cambodia) នៅប៉ែលិនដែល បង្ហូរសំណល់ពុលចូលក្នុងទឹក បង្កបផលប៉ះពាល់ធ្ងន់ធ្ងរ

ដោយ៖ អែម លំអង ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ សង្គម
ចាត់វិធានការច្បាប់ ចំពោះក្រុមហ៊ុន Canqxinlong Food (Cambodia) នៅប៉ែលិនដែល បង្ហូរសំណល់ពុលចូលក្នុងទឹក បង្កបផលប៉ះពាល់ធ្ងន់ធ្ងរ ចាត់វិធានការច្បាប់ ចំពោះក្រុមហ៊ុន Canqxinlong Food (Cambodia) នៅប៉ែលិនដែល បង្ហូរសំណល់ពុលចូលក្នុងទឹក បង្កបផលប៉ះពាល់ធ្ងន់ធ្ងរ

ភ្នំពេញ៖ ក្រុមការងារប្រសិទ្ធភាពសុក្រឹត្យកម្មបរិស្ថានកិច្ចលើភាពស្អាត នៃក្រសួងបរិស្ថាន រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ អាជ្ញាធរខេត្កប៉ៃលិន នៅថ្ងៃទី១៨ និង១៩ ខែមីនា ឆ្នាំ២០២៥នេះ បានចុះចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុន Cangxinlong Food (Cambodia) Co., Ltdនៅ ដែលមានទីតាំងនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បន្ទាប់ពីរកឃើញថា បានបង្ហូរសំណល់រាវចូលប្រភពទឹកសាធារណៈបង្កការបំពុល ប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិ ជីវៈចម្រុះក្នុងទឹក។
លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន បានបញ្ជាក់ថា ការបង្ហូសំណល់រាវបង្កការបំពុលចូលក្នុងទឹករបស់ក្រុមហ៊ុន Canqxinlong Food នេះបានបង្កផលប៉ះពាល់ដល់ទីតាំងអភិរក្សពូជត្រីរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទផងដែរ។
ក្រុមការងារបានពិនិត្យឃើញថា អូររអិល ត្រូវបានទទួលរងការបំពុលទាំងស្រុង ពីចំណុចក្បាលឡាន រហូតដល់ស្ទឹងកុយ ដោយការពិនិត្យជាក់ស្តែងឃើញថា ទឹកមានការប្រែប្រួលលក្ខណៈរូប មានក្លិនស្អុយ និងកម្រិតរលាយអុកស៊ីសែនក្នុងទឹក (Dissolved Oxygen ឬ DO) ថយចុះខ្លាំង (តូចជាង 3mg/L) មិនអនុលោមកម្រិតកំណត់ស្តង់ដារ (ធំជាង 4mg/L)។ ករណីបំពុលនេះបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិ ជីវៈចម្រុះក្នុងទឹក និងការប្រើប្រស់ទឹករបស់ប្រជាពលរដ្ឋមូលដ្ឋាន ដោយផ្ទាល់និងដោយប្រយោល។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុននេះធ្លាប់បានបង្កការបំពុលរួចមកហើយកាលពីឆ្នាំ២០២៤ ដោយពេលនោះក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ រួមទាំងការពិន័យអន្តរការចំនួន ៣០លានរៀលផងដែរ ។
ក្នុងការចុះត្រួតពិនិត្យនេះ ក្រុមការងារក្រសួងបរិស្ថានបានប្រមូលយកសំណាកចំនួន៦បន្ថែម មកវិភាគដើម្បីវាយតម្លៃគុណភាពធៀបកម្រិតកំណត់ស្តង់ដារដែលបានកំណត់ដោយអនុក្រឹត្យលេខ២៧ និងអនុក្រឹត្យលេខ១០៣ ស្តីពីការត្រួតពិនិត្យការបំពុលទឹក។
នេះជាករណីបំពុលលើកទី២បង្កឡើងដោយក្រុមហ៊ុន Cangxinlong Food (Cambodia) Co., Ltd. នេះ ក្រសួងបរិស្ថានបានចាត់វិធានការបន្ទាន់ លើករណីមិនរាងចាល ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ៕