Cambodia Trending Close

មន្រ្តីជំនាញចុះវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” នៅភូមិជ្រោយស្វាយលិច ក្នុងភូមិសាស្រ្តខេត្តកោះកុង

ដោយ៖ Kosal Sean ​​ | ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ
មន្រ្តីជំនាញចុះវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” នៅភូមិជ្រោយស្វាយលិច ក្នុងភូមិសាស្រ្តខេត្តកោះកុង មន្រ្តីជំនាញចុះវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” នៅភូមិជ្រោយស្វាយលិច ក្នុងភូមិសាស្រ្តខេត្តកោះកុង

កោះកុង៖ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងលោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥  បានដឹកនាំក្រុមការងារបច្ចេកទេសចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” នៅភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

ការចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃនេះក៏មានការអញ្ជើញចូលរួមផងដែរពីក្រុមការងាររបស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង មេឃុំ និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)។

ការចុះវាយតម្លៃភូមិគំរូនេះមានគោលបំណង ដើម្បីសិក្សាពីសក្តានុពល ប្រមូលតម្រូវនានា របស់ភូមិ ពិនិត្យទីតាំងភូមិសាស្ត្រ ព្រមទាំងស្ថានភាពនៃការអភិវឌ្ឍក្នុងភូមិផ្ទាល់។

ក្រុមការងារបានបន្តជួបសម្ភាសន៍ជាមួយ គ.អ.ភ និងអ្នកពាក់ព័ន្ធ ស្វែងយល់ពីប្រភពចំណូលគ្រួសារសំខាន់ៗរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ និងការប្រកបរបរផ្សេងៗក្នុងភូមិ។ ក្រោយពីបានចុះផ្ទៀតផ្ទាត់លទ្ធផល និងវាយតម្លៃលក្ខណៈសម្បត្តិភូមិគំរូនេះរួចមក ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានប្រជុំពិនិត្យ និងបូកសរុបលទ្ធផលនៃការចុះវាយតម្លៃ ដើម្បីពិនិត្យ លើលទ្ធផលនៃការចុះវាយតម្លៃភូមិគំរូ៕

អត្ថបទទាក់ទង