Cambodia Trending Close

អង្ករ ម្រេច គ្រាប់ស្វាយចន្ទីកម្ពុជា បានដាក់តាំងបង្ហាញក្នុងពិព័រណ៍នាក្រុងអ៊ីស្តង់ប៊ុលដោយមានការចូល១៣ប្រទេស

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ វប្បធម៌ និងសិល្បៈ
អង្ករ ម្រេច គ្រាប់ស្វាយចន្ទីកម្ពុជា បានដាក់តាំងបង្ហាញក្នុងពិព័រណ៍នាក្រុងអ៊ីស្តង់ប៊ុលដោយមានការចូល១៣ប្រទេស អង្ករ ម្រេច គ្រាប់ស្វាយចន្ទីកម្ពុជា បានដាក់តាំងបង្ហាញក្នុងពិព័រណ៍នាក្រុងអ៊ីស្តង់ប៊ុលដោយមានការចូល១៣ប្រទេស

ភ្នំពេញ៖លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមនិងរៀបចំស្តង់ពិព័រណ៍តាំងបង្ហាញផលិតផលខ្មែរ រួមមាន៖ អង្ករ ម្រេច គ្រាប់ស្វាយចន្ទី វត្ថុអនុស្សាវរីយ៍ និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងខិតប័ណ្ណព័ត៌មានអំពីតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា នៅក្នុងកម្មវិធីពិព័រណ៍ទេសចរណ៍ Colors of the World ដែលត្រូវបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៨-២០ ខែមេសា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍និងសីល្បៈ Dr. Mimar Kadir Topbas នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ។

ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍នេះ មានការចូលរួមពីបណ្តាប្រទេសចំនួន១៣ រួមទាំងកម្ពុជា និងបណ្តាក្រុមហ៊ុន និងទីភ្នាក់ងារទេសចរណ៍នៅក្នុងប្រទេសតួកគីយ៉េ ដើម្បីតាំងបង្ហាញនូវផលិតផលទេសចរណ៍ វប្បធម៌ និងសីល្បៈ និងផ្តល់ឱកាសដល់ក្រុមហ៊ុននិងសហគ្រាស ក្នុងវិស័យទេសចរណ៍ជួបប្រាស្រ័យទាក់ទងគ្នាដើម្បីបង្កើតបណ្តាញទំនាក់ទំនងនិងស្វែងរកដៃគូពាណិជ្ជកម្ម៕

អត្ថបទទាក់ទង