កម្ពុជា-JICA ពិនិត្យពិភាក្សា លើផែនការអភិវឌ្ឍធនធានមនុស្ស សម្រាប់ស្ថានីយ៍ចម្រោះទឹកកខ្វក់ជើងឯក
ភ្នំពេញ៖លោក រស់ វណ្ណា រដ្ឋលេខាធិការ និងជាប្រធានគណ:កម្មាធិការសម្របសម្រួលរួម (Joint Coordinating Committee) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយជំនាញការ JICA និងតាមរយៈវីដេអូពីចម្ងាយ ដើម្បីពិនិត្យពិភាក្សា លើផែនការអភិវឌ្ឍធនធានមនុស្ស សម្រាប់បំពេញតម្រូវការបច្ចេកទេស និងការគ្រប់គ្រងស្ថានីយចម្រោះទឹកកខ្វក់នៅតំបន់ជើងឯក។
កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ មានការអញ្ជើញចូលរួមផងដែរពី អគ្គនាយក ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ សមាជិក-សមាជិកានៃគណ:កម្មាធិការសម្របសម្រួលរួម (Joint Coordinating Committee) ក្រុមការងារជំនាញការJICA និងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ៕


