Cambodia Trending Close

ពិធីសម្ពោធបើកពិព័រណ៍ “Angkor Royal Bronzes: Art of the Divine” នៅសារមន្ទីរហ្គីមេ ប្រទេសបារាំង

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ វប្បធម៌ និងទេសចរណ៍
ពិធីសម្ពោធបើកពិព័រណ៍ “Angkor Royal Bronzes: Art of the Divine” នៅសារមន្ទីរហ្គីមេ ប្រទេសបារាំង ពិធីសម្ពោធបើកពិព័រណ៍ “Angkor Royal Bronzes: Art of the Divine” នៅសារមន្ទីរហ្គីមេ ប្រទេសបារាំង

នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ ត្រូវនឹងថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមពិធីសម្ពោធបើកពិព័រណ៍ “Angkor Royal Bronzes: Art of the Divine” នៅសារមន្ទីរហ្គីមេ (Musée Guimet) ប៉ារីស ប្រទេសបារាំង។

ពិព័រណ៍នេះរៀបចំឡើងដោយសហការជាស្ថាពររវាងសារមន្ទីរសិល្បៈអាស៊ីហ្គីមេ (Guimet Museum of Asian Art), សាលាបារាំងចុងបូព៌ា (EFEO), វិទ្យាស្ថានស្រាវជ្រាវ និងជួសជុលនៃសារមន្ទីរបារាំង (C2RMF) និងសារមន្ទីរជាតិកម្ពុជា។

ក្រោមការដឹកនាំ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ប្រទេសកម្ពុជាបានផ្តល់អាទិភាពដល់វប្បធម៌ក្នុងវិស័យការទូត ដើម្បីពង្រឹងអត្តសញ្ញាណជាតិ ជម្រុញទេសចរណ៍ និងជាគ្រោងការត្រៀមសម្រាប់កិច្ចប្រជុំកំពូល Francophonie នៅឆ្នាំក្រោយ។

ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ នឹងបើកដាក់តាំងរយៈពេល ៤ ខែចាប់ពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥។ បន្ទាប់មក វានឹងបន្តដាក់តាំងនៅសារមន្ទីរ Minneapolis Institute of Art, រដ្ឋមីនីសូតា ចុងឆ្នាំ ២០២៥ ហើយនឹងធ្វើដំណើរទៅសារមន្ទីរ Smithsonian National Museum of Asian Art, Washington D.C. និងសារមន្ទីរ Asian Art Museum, San Francisco រហូតដល់ដើមឆ្នាំ ២០២៧។

កម្ពុជាពិតជា មានមោទនភាពខ្ពស់ចំពោះសំណង់សិល្បៈអង្គរដែលជាស្នាដៃបុរាណរបស់ដូនតា ដែលទោះបីជាមានអាយុកាលរាប់ពាន់ឆ្នាំ ក៏នៅតែជាតំណាងដ៏ឯកសារ នាំឲ្យពិភពលោកស្គាល់ពីសម្បត្តិវប្បធម៌ខ្មែរ៕

អត្ថបទទាក់ទង