Cambodia Trending Close

WWF-Cambodia អំពាវនាវ​ចូលរួមក្នុងការអភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ក្នុង​ថ្ងៃទិវាសត្វខ្លារខិនអន្តរជាតិ

ដោយ៖ Kosal Sean ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ
WWF-Cambodia អំពាវនាវ​ចូលរួមក្នុងការអភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ក្នុង​ថ្ងៃទិវាសត្វខ្លារខិនអន្តរជាតិ WWF-Cambodia អំពាវនាវ​ចូលរួមក្នុងការអភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ក្នុង​ថ្ងៃទិវាសត្វខ្លារខិនអន្តរជាតិ

ភ្នំពេញ៖ អង្គការ WWF-Cambodia បានអំពាវនាវឲ្យរួមគ្នាចូលរួមអភិរក្សត្វព្រៃនៅកម្ពុជា ក្នុងទិវាសត្វខ្លារខិនអន្តរជាតិ ។ នេះបើតាមសារលើកបណ្តាញសង្គមនាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ។

បើតាម អង្គការ WWF-Cambodia បានលើកឡើងថា ខ្លារខិន គឺជាប្រភេទសត្វ​ដែលធ្លាប់​បានប្រទះឃើញពាសពេញនៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរីនៃប្រទេសកម្ពុជា។ ខ្លារខិនទាំងនេះត្រូវបានគេស្គាល់ថាមានមាឌធំល្មម ហើយមានស្បែកក្រឡាខ្មៅៗគួរឱ្យទាក់ទាញ។ សត្វប្រភេទ​នេះ​ចូលចិត្តរស់នៅតំបន់ព្រៃរបោះ និង​ព្រៃ​ចម្រុះ។

ដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច គឺធ្លាប់ជាទីជម្រកដ៏រឹងមាំក្នុងតំបន់សម្រាប់ខ្លារខិន ប៉ុន្តែបញ្ហាការដាក់អន្ទាក់ ការបាត់បង់ទីជម្រក និងការបាត់បង់ចំណីអាហារ បានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់សត្វទាំងនេះ។ ខ្លារខិន ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់ IUCN ឆ្នាំ ២០១៩ គឺជាប្រភេទជិតផុតពូជបំផុត។

ការ​ការពារសត្វប្រភេទនេះ គឺចាំបាច់បំផុតនាពេលនេះ ជាក់ស្តែងកាល​ពី​ឆ្នាំ​មុន អង្គការ WWF-កម្ពុជា បាន​ថតបានសត្វ​ខ្លារខិន​ញី​មួយ​ក្បាល​ដែល​កំពុង​ដើរនៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រេច ហើយនៅឆ្នាំ ២០២៥ នេះ យើងក៏កំពុងបន្តដាក់កាំមេរ៉ាស្វ័យប្រវត្តិជាច្រើនដោយសង្ឃឹមថានឹងបានឃើញសត្វខ្លារខិននេះម្តងទៀត។ នៅក្នុងទិវានៃការអភិរក្សសត្វទិវាខ្លារខិនអន្តរជាតិ សូមចូលរួមទាំងអស់គ្នាដើម្បីជួយលើកកម្ពស់ការយល់ដឹងអំពីតម្រូវការក្នុងការបញ្ឈប់ការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅក្នុងព្រៃឈើរបស់យើង។ ជាមួយនឹងការចូលរួមរបស់យើងទាំងអស់គ្នា យើងអាចធានាថាមនុស្សជំនាន់ក្រោយនឹងនៅតែអាចឃើញភាពអស្ចារ្យនៃប្រភេទសត្វព្រៃរបស់កម្ពុជា៕

អត្ថបទទាក់ទង