Cambodia Trending Close

ពលរដ្ឋដែលជាអតិថិជន បុរី ឡេណាវ៉ាត្រ ប្រមាណ ៥០០ គ្រួសារ ទទួលបានអង្ករ ពីអ្នកឧកញ៉ា ឡេ ណាវ៉ាត្រា

ដោយ៖ Kosal Sean ​​ | ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ពលរដ្ឋដែលជាអតិថិជន បុរី ឡេណាវ៉ាត្រ ប្រមាណ ៥០០ គ្រួសារ ទទួលបានអង្ករ ពីអ្នកឧកញ៉ា ឡេ ណាវ៉ាត្រា ពលរដ្ឋដែលជាអតិថិជន បុរី ឡេណាវ៉ាត្រ ប្រមាណ ៥០០ គ្រួសារ ទទួលបានអង្ករ ពីអ្នកឧកញ៉ា ឡេ ណាវ៉ាត្រា

ភ្នំពេញ៖ បើគិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ អតិថិជនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោង៦អាច ចំនួន៥៥៣គ្រួសារ បានមកទទួលអង្ករពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា​ តាមរយៈក្រុមការងារ សម្រាប់យកផ្គត់ផ្គល់ជីវភាពរស់នៅប្រចាំថ្ងៃរយៈពេល១ឆ្នាំ។

បើតាមក្រុមការងារនៃបុរី ឡេង ណាវ៉ាត្រា គម្រោង៦អា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែ​ឧសភា នេះ អតិថិជន​ដែលបានដាក់ឯកសារស្នើរសុំអង្ករ​មានចំនួន៦៦៧គ្រួសារ ហើយអតិថិ​ជន​ដែលបានមកទទួលអង្ករ​រួចរាល់មានចំនួន៥៥៣គ្រួសារ អង្ករដែលផ្តល់ជូនសរុបមានចំនួន ២៧,៦៥០គីឡូក្រាម ដោយឡែកចំនួនអតិថិជនដែល​មិនទាន់ទទួលបានអង្ករមាន​ចំនួន១១៤គ្រួសារ ហើយអង្ករដែលត្រៀមផ្តល់ជូនមានចំនួន ៥,៧០០គីឡូក្រាម។

គួររំលឹកថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ដើម្បីរួមចំណែកសម្រួលដល់កសិករ ដែល​កំពុង​តែច្រូតកាត់ប្រមូលទិន្នផលស្រូវ អ្នកឱកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាស នឹងជួយ​ទិញ​ស្រូវពី​កសិករខ្មែរ ចំនួន ១ ០០០តោន ដើម្បីយក​មកចែកជូន​ដល់អតិថិ​ជនរបស់​បុរីឡេង​ណាវ៉ាត្រា គម្រោង6A ទាំងអស់ ដែលមានការខ្វះខាត និងសំណង់យឺតយ៉ាវ ដែលទុកហូប​រយៈពេល ១ឆ្នាំ ដោយឥតគិតថ្លៃ៕

អត្ថបទទាក់ទង