Cambodia Trending Close

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅស្រុកកំពង់ស្វាយ ប្តេជ្ញាផលិតធានានាំចេញឲ្យបាន១៥០០តោន ក្នុងឆ្នាំ២០២៥

ដោយ៖ ឡៅ ពិសិដ្ឋ ​​ | ថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ សង្គម
រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅស្រុកកំពង់ស្វាយ ប្តេជ្ញាផលិតធានានាំចេញឲ្យបាន១៥០០តោន ក្នុងឆ្នាំ២០២៥ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅស្រុកកំពង់ស្វាយ ប្តេជ្ញាផលិតធានានាំចេញឲ្យបាន១៥០០តោន ក្នុងឆ្នាំ២០២៥

កំពង់ធំ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អមដំណើរដោយ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យអំពីខ្សែច្រវាក់ ផលិតកម្ម រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH Agri Tech របស់ជប៉ុន ដែលមានទីតាំងនៅភូមិត្រពាំងអារ័ក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។

នៅក្នុងដំណើរការទស្សនកិច្ចនោះដែរ លោកប្រធានគ្រប់គ្រងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH Agri Tech បានរៀបរាប់អំពីដំណើរការនៃការកែច្នៃគ្រាប់ស្វាយចន្ទី ពីរដំណាក់កាលមួយទៅដំណាក់កាលមួយ ជាពិសេសក្រុមហ៊ុនបានយកចិត្តទុកដាក់ទៅលើគុណភាពចំណីអាហារជាចម្បង ព្រមទាំងបានប្ដេជ្ញាចិត្តធ្វើការផលិតឱ្យបាន ៣តោនក្នុងមួយថ្ងៃ ដើម្បីធានាក្នុងការនាំចេញឲ្យបាន ១,៥០០តោន ក្នុងមួយឆ្នាំ នាឆ្នាំ២០២៥នេះ សម្រាប់ផ្គត់ផ្គង់ដល់ដៃគូរ សហការជាមួយ ប្រទេសជប៉ុន បានចំនួន៧០តោន និងលក់ក្នុងស្រុកខ្មែរ បានចំនួន៣០តោន ធ្វើការចរចាចំនួន៤ ក្រុមហ៊ុន ដែលកំពុងធ្វើមាន(កាណាដា កូរ៉េ ជប៉ុនថៃ)ផងដែរ។ បច្ចុប្បន្នសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរធ្វើតែ ប្រភេទគ្រាប់M23 តែប៉ុណ្ណោះ ហើយក្នុង ប្រភេទM23 នេះមានចំនួន១៥ប្រភេទផ្សេងៗគ្នា៕

អត្ថបទទាក់ទង