Cambodia Trending Close

គួរប្រុងប្រយ័ត្ន! បុរសវ័យក្មេងម្នាក់ឆ្លងជំងឺសើស្បែក គួរឱ្យខ្លាចជាងអុតស្វាយក្រោយចូលចិត្តពាក់ខោអាវជជុះ មិនបានបោកទឹក

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 16:14 pm ព័ត៌មានអន្តរជាតិ សុខភាព
គួរប្រុងប្រយ័ត្ន! បុរសវ័យក្មេងម្នាក់ឆ្លងជំងឺសើស្បែក គួរឱ្យខ្លាចជាងអុតស្វាយក្រោយចូលចិត្តពាក់ខោអាវជជុះ មិនបានបោកទឹក គួរប្រុងប្រយ័ត្ន! បុរសវ័យក្មេងម្នាក់ឆ្លងជំងឺសើស្បែក គួរឱ្យខ្លាចជាងអុតស្វាយក្រោយចូលចិត្តពាក់ខោអាវជជុះ មិនបានបោកទឹក

ការប្រើប្រាស់សម្លៀកបំពាក់ថ្មី មួយទឹក ឬ ជជុះ ជារឿយៗអ្នកជំនាញតែងផ្តល់ដំបូន្មានឱ្យបោកសម្អាតជាមុនសិន សឹមយកមកស្លៀកពាក់ តែជាអកុសលបុរសវ័យក្មេងម្នាក់តែងចូលចិត្តពាក់ខោអាវដោយមិនបោកគក់ ទីបំផុតបានឆ្លេងមេរោគ កើតជំងឺលើស្បែកម្យ៉ាង ដែលពិបាកព្យាបាល។

យោងតាមសារព័ត៌មាន New York Post បុរសដែលកើតជំងឺស្បែកនេះ មានគណនី TikTok ឈ្មោះថា @‌onenevertwhoo_one ។ លោកបានឆ្លងជំងឺលើស្បែក ឡើងពេញផ្ទៃមុខ និង ដងខ្លួន ដោយសារតែប្រើប្រាស់សម្លៀកបំពាក់មួយទឹក ដែលមិនបានបោកគក់។ លោកបានប្រាប់នៅក្នុងវីដេអូថា ឥលូវនេះ លោកបានឆ្លងជំងឺសើស្បែក Molluscum Contagiosum ជាការឆ្លងមេរោគលើស្បែក ដែលធ្វើឱ្យឡើងកន្ទួលរាយប៉ាយនៅលើស្បែក។ លោកបានបន្ទោសខ្លួនឯង ដែលចូលចិត្តប្រើសម្លៀកបំពាក់មិនបោកគក់ ហើយនេះជាបទពិសោធដ៏អាក្រក់មួយសម្រាប់លោក។

បើតាមវេជ្ជបណ្ឌិតជំនាញ ជំងឺសើស្បែក Molluscum Contagiosum ជាជំងឺឆ្លង បណ្តាលមកពីវីរុសឈ្មោះ Poxvirus ដែលបង្ហាញសញ្ញាលើសែ្បកជាកន្ទួលតូចរាយប៉ាយលើផ្ទៃសើរបស់ស្បែក។ រោគសញ្ញារបស់វា ជាកន្ទួលតូចៗមូលរលោងផតកណ្ដាល ហើយរឹងនៅផ្តុំគ្នា ឬនៅរាយប៉ាយ។ វាអាចចេញនៅគ្រប់កន្លែង តែភាគច្រើនគេសងេ្កតឃើញនៅក្លៀក ក្រលៀន ឬប្រដាប់ភេទ។ ក្រៅពីកន្ទួលលើស្បែក វាគ្មានរោគសញ្ញាអ្វីទាំងអស់ តែអាចរមាស់ផងដែរបន្ទាប់ពីស្ទាបប៉ះ ឬកេះកន្ទួល។

សម្រាប់ការចម្លងវិញ Molluscum contagiosum អាចចម្លងតាមរយៈ៖ ការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ, ការប្រើប្រាស់សម្ភាររួមជាមួយអ្នកជំងឺរួមមាន សម្លៀកបំពាក់ កន្សែង កន្រ្តៃ ប្រដាប់ជោះញិច ឬអាងហែលទឹករួម, និង ការរាលដាលកន្ទួលពីកន្លែងមួយទៅកន្លែងមួយតាមរយៈការអេះ ឬកេះ៕

អត្ថបទទាក់ទង