
ថៃកំពុងផ្ទុះការឆ្លងកូវីដ ឡើងវិញ ចំនួនអ្នកឆ្លងមានដល់រាប់មុឺននាក់ ករណីស្លាប់ជាច្រើន
ភ្នំពេញ៖អ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃ អ្នកស្រី Sasikarn Wattanachan បានប្រកាសដំណឹងនៅព្រឹកថ្ងៃអាទិត្យនេះថា ករណីឆ្លងកូវីដូនៅប្រទេសថៃបានកើតឡើងគួរជាទីកត់សម្គាល់។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Nation របស់ថៃ។
គិតត្រឹមសប្តាហ៍ទី១៩នេះ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ មានករណីឆ្លងកូវីដថ្មីចំនួន ១២,៥៤៣នាក់ ហើយកាលពីសប្តាហ៍មុននឹង មានការឆ្លងរហូតដល់ទៅ ១៤,៣៤៩នាក់។ ដោយសរុបតាំងពីដើមឆ្នាំ២០២៥មកដល់ពេលនេះ មានករណីឆ្លងសរុបរហូតដល់ទៅ ៤១,១៩៧នាក់ ហើយមានអ្នកស្លា.ប់ ១៥នាក់រួចទៅហើយ៕
ប្រភព: The Nation Thailand

