Cambodia Trending Close

អាជ្ញាធរជាតិព្រះវិហារលើកចម្លាក់តោ១ ចេញពីរណ្តៅកំណាយស្រាវជ្រាវ ក្រោយឃើញរំលំកប់ក្នុងដីជម្រៅប្រមាណ១ម៉ែត្រ អស់រាប់ឆ្នាំ

ដោយ៖ Kosal Sean ​​ | ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានជាតិ វប្បធម៌ និងទេសចរណ៍
អាជ្ញាធរជាតិព្រះវិហារលើកចម្លាក់តោ១ ចេញពីរណ្តៅកំណាយស្រាវជ្រាវ ក្រោយឃើញរំលំកប់ក្នុងដីជម្រៅប្រមាណ១ម៉ែត្រ អស់រាប់ឆ្នាំ អាជ្ញាធរជាតិព្រះវិហារលើកចម្លាក់តោ១ ចេញពីរណ្តៅកំណាយស្រាវជ្រាវ ក្រោយឃើញរំលំកប់ក្នុងដីជម្រៅប្រមាណ១ម៉ែត្រ អស់រាប់ឆ្នាំ

ព្រះវិហា៖ រកចម្លាក់តោ១ ដែលបានរំលំកប់ក្នុងដីជម្រៅប្រមាណ១ម៉ែត្រ អស់រយៈពេលជាច្រើនឆ្នាំ ត្រូវបានអាជ្ញាធរជាតិព្រះវិហារលើក ចេញពីក្នុង​រណ្តៅកំណាយ​ស្រាវជ្រាវ នៅខាងត្បូងខ្លោងទ្វាគោបុរៈទី៤ ប្រាសាទព្រះវិហារ។ នេះបើតាមការបញ្ជាក់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

តាមរយៈក្រសួងវប្បធម៌ បានឲ្យដឹងថា មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ ជាមួយអង្គភាព​នគរបាល​ការពារបេតិកភណ្ឌប្រចាំប្រាសាទព្រះវិហារ បានលើកចម្លាក់តោរកឃើញ​ក្នុងរណ្តៅ​កំណាយ​ស្រាវជ្រាវរចនាសម្ព័ន្ធគ្រឹះគោបុរៈទី៤ ដែលអនុវត្តដោយនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ កាលពីខែមីនា ឆ្នាំ២០២៥។ ចម្លាក់​តោដែល​បានរក​ឃើញនេះ​បានរលំកប់ក្នុងដីជម្រៅប្រមាណ១ម៉ែត្រអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ចម្លាក់តោដែលលើកចេញពីរណ្តៅកំណាយនឹងត្រូវសម្អាត អភិរក្ស និងជួសជុលកន្លែងបាក់ ព្រមទាំងសិក្សាស្រាវជ្រាវបន្ថែមទៀត។ ក្រោយការសម្អាត និងជួសជុលរួច ចម្លាក់តោនេះនឹងដាក់នៅទីតាំងដើមត្រង់ខឿនជណ្តើរខាងត្បូងគោបុរៈទី៤ ប្រាសាទព្រះវិហារ៕

អត្ថបទទាក់ទង