Cambodia Trending Close

មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ អប់រំផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗជាតិ-អន្តរជាតិជូនដល់កងទ័ព

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ សង្គម
មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ អប់រំផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗជាតិ-អន្តរជាតិជូនដល់កងទ័ព មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ អប់រំផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗជាតិ-អន្តរជាតិជូនដល់កងទ័ព

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានមានប្រសាសន៍អប់រំផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗទាំងជាតិ និងអន្តរជាតិ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន បានទទួលជ្រាប។

នៅចំពោះមុខកងទ័ព ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានអប់រំដាស់តឿនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិន័យសណ្ដាប់ធ្នាប់ ច្បាប់លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរ ត្រូវគោរពតាមបទបញ្ជារបស់ថ្នាក់លើឱ្យបានម៉ឺងម៉ាត់ និងអនុវត្តឱ្យបានជោគជ័យតាមផែនការកំណត់ព្រមទាំងចូលរួមការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ និងត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោង សម្រាប់ដោះស្រាយយថាហេតុផ្សេងៗដែលអាចនឹងកើតមាន៕

អត្ថបទទាក់ទង