
WWF គាំទ្រដល់អ្នកការពារធនធានធម្មជាតិ ដើម្បីការពារព្រៃឈើ និងសត្វព្រៃរបស់កម្ពុជា
ភ្នំពេញ៖ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក មន្ត្រីឧទ្យានុរក្ស គឺជាវីរបុរសដែលកំពុងបំពេញតួនាទីយ៉ាងសំខាន់ ដើម្បីការពារ និងថែរក្សធនធានធម្មជាតិជារៀងរាល់ថ្ងៃ។
អង្គការ WWF-កម្ពុជា និងក្រុមការងារ WWF អន្តរជាតិ បានចូលរួមជាមួយមន្ត្រីដែនការពារ និងក្រុមល្បាតសហគមន៍ នៅប៉ុស្តិ៍ត្រពាំងធ្មៀរ ដើម្បីស្តាប់ សិក្សាស្វែងយល់ និងកំណត់សកម្មភាពអាទិភាពសម្រាប់ការកសាងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ក្នុងការអនុវត្តច្បាប់ និងការពារសត្វព្រៃ។ យើងទាំងអស់គ្នាប្តេជ្ញាការពារតំបន់ទេសភាពដ៏មានសារសំខាន់នេះ និងធានាថា ក្រុមការងាររបស់យើងនឹងទទួលបានការគាំទ្រទាំងផ្នែកសម្ភារៈ និងធនធានចាំបាច់ដើម្បីបំពេញការងារប្រចាំថ្ងៃ។

