Cambodia Trending Close

កម្ពុជាស្វាគមន៍អ្នកទេសចរឥណ្ឌូនេស៊ី មកទស្សនាកម្ពុជាឱ្យកាន់តែច្រើន នារដូវកាលបៃតង ដើម្បីទទួលបាននូវបទពិសោធទេសចរណ៍ដ៏ស្រស់បំព្រង និងបដិសណ្ឋាកិច្ច Muslim Friendly

ដោយ៖ Kosal Sean ​​ | ថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
កម្ពុជាស្វាគមន៍អ្នកទេសចរឥណ្ឌូនេស៊ី មកទស្សនាកម្ពុជាឱ្យកាន់តែច្រើន នារដូវកាលបៃតង ដើម្បីទទួលបាននូវបទពិសោធទេសចរណ៍ដ៏ស្រស់បំព្រង និងបដិសណ្ឋាកិច្ច Muslim Friendly កម្ពុជាស្វាគមន៍អ្នកទេសចរឥណ្ឌូនេស៊ី មកទស្សនាកម្ពុជាឱ្យកាន់តែច្រើន នារដូវកាលបៃតង ដើម្បីទទួលបាននូវបទពិសោធទេសចរណ៍ដ៏ស្រស់បំព្រង និងបដិសណ្ឋាកិច្ច Muslim Friendly

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៏ បាន​ជួបពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយ លោកសាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ប្រចាំកម្ពុជា និងសហការី ដើម្បីពិភាក្សាការងារលើការផ្សព្វផ្សាយទេសចរណ៍ និង​យុទ្ធសាស្រ្ត​​ទាក់ទាញទេសចរឥណ្ឌូនេស៊ី-កម្ពុជានារដូវកាលបៃតង​ដ៏ស្រស់ស្អាត​ចាប់ពីខែ​ឧសភា ដល់ខែតុលា។

ក្នុងឱកាសនោះដែរលោករដ្ឋមន្រ្តី បានជម្រាបពីសក្តានុពលទេសចរណ៍កម្ពុជា និងយុទ្ធនា​ការ​ទស្សនាកម្ពុជានារដូវកាលបៃតងដ៏ស្រស់ស្អាត ព្រមទាំងការទទួល​បដិសណ្ឋាកិច្ច​ដែល​រៀប​ចំ​ជា​ពិសេសសម្រាប់អ្នកទេសចរម៉ូស្លីម គឺ Muslim Friendly Tourism ដែលបានដាក់​ចេញដោយ​រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាជាគោលដៅទេសចរណ៍ម៉ូស្លីមពេញនិយមមួយផងដែរ។

តាមរយៈយុទ្ធនាការដ៏មានសារៈសំខាន់នេះ និងការដាក់ចេញនូវ Muslim Friendly Tourism ក្រសួងទេសចរណ៍ ត្រូវបានរដ្ឋាភិបាលប្រគល់តួនាទី​ដ៏សំខាន់ ក្នុងការជួយ​សម្របសម្រួល​ការ​ងារ​​ជាមួយការីទេសចរណ៍គ្រប់ប្រភេទលើការបញ្ចុះតម្លៃលើរាល់សេវាកម្ម និងផលិត​ផល​ទេសចរណ៍ ពិសេសការទទួលបដិសណ្ឋារកិច្ចដែលរួមមានសម្រាប់អ្នកទេសចរម៉ូស្លីម ព្រមទាំង​ជាមួយអាជ្ញាធរពាក់ព័ន្ធ​ ដើម្បីសម្រួលការធ្វើទេសចរណ៍ប្រកបដោយផាសុកភាព សន្តិសុខ និងសុវត្ថិភាពដែលជាការទាក់ទាញលំហូរទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាឱ្យបានច្រើននារដូវកាលបៃតងដ៏ស្រស់ស្អាត​ដែលរុក្ខជាតិកំពុងតែរីកស្រស់បំព្រងពណ៌បៃតង អមនឹងធម្មជាតិស្រស់ត្រកាល ដោយការប្រោះព្រំពីតំណក់ទឹកភ្លៀងប្រៀបដូចជាពរជ័យពីឋានសួគ៌ ក្រោមបរិយាកាសដ៏ស្ងប់ស្ងាត់សែនមនោរម្យខ្យល់ត្រជាក់ស្រួល ជួយឱ្យអារម្មណ៍ស្រស់ថ្លា បំបាត់រាល់ទុក្ខកង្វល់ ផ្តល់នូវថាមពលផ្លូវកាយ និងផ្លូវចិត្តឱ្យពេញលេញ៕

 

អត្ថបទទាក់ទង