Cambodia Trending Close

ប្រមូលទិន្នន័យក្នុងដែនជម្រកសត្វព្រៃសំបូរ បង្កើនការកំណត់អត្តសញ្ញាណប្រភេទឈើ ដោយប្រើ WoodAI

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 9:17 am ព័ត៌មានជាតិ
ប្រមូលទិន្នន័យក្នុងដែនជម្រកសត្វព្រៃសំបូរ បង្កើនការកំណត់អត្តសញ្ញាណប្រភេទឈើ ដោយប្រើ WoodAI ប្រមូលទិន្នន័យក្នុងដែនជម្រកសត្វព្រៃសំបូរ បង្កើនការកំណត់អត្តសញ្ញាណប្រភេទឈើ ដោយប្រើ WoodAI

ភ្នំពេញ៖ អង្គការ WWF-កម្ពុជា កំពុងចូលរួមកែលម្អ និងធ្វើឱ្យប្រសើរឡើងនៃការប្រើប្រាស់កម្មវិធី «WoodAI» ដែលជាកម្មវិធីឆ្លាតវៃ និងដំណើរការដោយ AI ដែលជួយកំណត់អត្តសញ្ញាណប្រភេទឈើ ដោយគ្រាន់តែប្រើស្មាតហ្វូន និងកាមេរ៉ាទូរស័ព្ទ មន្ត្រីអនុរក្ស សមាជិកសហគមន៍ និងអ្នកជំនាញ បានសាកល្បងប្រើប្រាស់ឧបករណ៍នេះនៅក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ ដោយរកឃើញប្រភេទរុក្ខជាតិចំនួន ៣៧ ប្រភេទ។

កម្មវិធី «WoodAI» នេះត្រូវបានយកមកប្រើប្រាស់នៅក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ ក្នុងការជ្រើសរើសប្រភពឈើប្រកបដោយនិរន្តរភាព ដែលជួយកាត់បន្ថយការដាក់សម្ពាធលើព្រៃឈើ និងធនធានធម្មជាតិ។
សម្រាប់កម្មវិធីថ្មីនេះ នឹងជួយលើកកម្ពស់ដល់ការការពារព្រៃឈើ ការអភិរក្សជីវៈចម្រុះ និងសកម្មភាពអាកាសធាតុផងដែរ។ តាមរយៈការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងការអភិរក្ស យើងកំពុងធ្វើការជ្រើសរើសណាមួយ គឺកាន់តែឆ្លាតវៃសម្រាប់មនុស្ស និងភពផែនដី៕

អត្ថបទទាក់ទង