Cambodia Trending Close

កម្ពុជា​សម្រេច​យក​បញ្ហា​ជម្លោះ​ព្រំដែន ៤ តំបន់​ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយមិនបញ្ចូលក្នុងកិច្ចប្រជុំ JBC

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
កម្ពុជា​សម្រេច​យក​បញ្ហា​ជម្លោះ​ព្រំដែន ៤ តំបន់​ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយមិនបញ្ចូលក្នុងកិច្ចប្រជុំ JBC កម្ពុជា​សម្រេច​យក​បញ្ហា​ជម្លោះ​ព្រំដែន ៤ តំបន់​ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយមិនបញ្ចូលក្នុងកិច្ចប្រជុំ JBC

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៥ បានសម្រេចយកបញ្ហាជម្លោះព្រំដែនចំនួន ៤ តំបន់ទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួមមានប្រាសាទតាមាន់ធំ , ប្រាសាទតាមាន់តូច , ប្រាសាទតាក្របី , តំបន់មុំបី ។

រដ្ឋាភិបាលបានសម្រេចមិនដាក់បញ្ហាទាំងនេះចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) នៅពេលខាងមុខឡើយ។ សូមបញ្ជាក់ថា កិច្ចប្រជុំ JBC នឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ក្នុងថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥។

យោងតាមសេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា កម្ពុជានៅតែបន្តមានឆន្ទៈក្នុងការរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងទាំងអស់។ ការសម្រេចដឹកនាំបញ្ហានេះទៅកាន់ ICJ បានបណ្តាលមកពីករណីកើតឡើងនាព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ ដែលមានទាហានកម្ពុជាម្នាក់បាត់បង់ជីវិត ដោយសារការបាញ់ប្រហារពីសំណាក់ទាហានថៃលើទឹកដីកម្ពុជា ប៉ុន្តែថៃបានប្រាសចាកចេញពីកិច្ចព្រមព្រៀងទាក់ទងនឹងការដោះស្រាយជម្លោះព្រំដែន ដែលធ្លាប់បានធ្វើរវាងប្រទេសទាំងពីរ កាលពីឆ្នាំ ២០០០។

មិនថានៅពេលបច្ចុប្បន្ន ថៃបន្តស្នើចរចាជាមួយកម្ពុជាដើម្បីដោះស្រាយតាមយន្តការដែលមានស្រាប់ ហើយមិនចង់ឲ្យយកបញ្ហានេះទៅកាន់តុលាការអន្តរជាតិ ក៏ដោយ កម្ពុជាបានសម្រេចជាផ្លូវការថានឹងយកបញ្ហានេះទៅ ICJ ដែលបានសម្រេចក្នុងកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥។

គួរឱ្យដឹងផងដែរថា ជម្លោះព្រំដែននៅតំបន់នោះ មិនមែនជាលើកដំបូងនោះទេ។ តាំងពីឆ្នាំ ១៩៦២ តុលាការអន្តរជាតិ (ICJ) បានសម្រេចថា ប្រាសាទទាំងនោះជាទ្រព្យសម្បត្តិរបស់កម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាដដែលបានកើតឡើងជាបន្តបន្ទាប់ បណ្តាលឲ្យកម្ពុជាត្រូវចូលរួមដំណោះស្រាយតាមផ្លូវច្បាប់អន្តរជាតិ ដើម្បីរកវិធីដោះស្រាយដែលមានប្រសិទ្ធភាព បម្រុងទុកមុខ ទុកមាត់សម្រាប់ទាំងពីរផ្នែក ៕

អត្ថបទទាក់ទង