Cambodia Trending Close

សម្ដេចតេជោ ហ៊ុន សែន ព្រមានអំពីគណនីតេឡេក្រាមក្លែងបន្លំ និងបញ្ជាក់ថាកំពុងស្ថិតក្រោមការស៊ើបស្រាវជ្រាវរបស់មន្ត្រីជំនាញ

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ សង្គម
សម្ដេចតេជោ ហ៊ុន សែន ព្រមានអំពីគណនីតេឡេក្រាមក្លែងបន្លំ និងបញ្ជាក់ថាកំពុងស្ថិតក្រោមការស៊ើបស្រាវជ្រាវរបស់មន្ត្រីជំនាញ សម្ដេចតេជោ ហ៊ុន សែន ព្រមានអំពីគណនីតេឡេក្រាមក្លែងបន្លំ និងបញ្ជាក់ថាកំពុងស្ថិតក្រោមការស៊ើបស្រាវជ្រាវរបស់មន្ត្រីជំនាញ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងប្រព័ន្ធតេឡេក្រាមផ្លូវការរបស់ខ្លួន ដោយព្រមានប្រជាពលរដ្ឋអោយប្រុងប្រយ័ត្នចំពោះគណនីក្លែងបន្លំមួយ ដែលបានបង្កើតឡើង ដើម្បីលួចឈ្មោះសម្ដេចតេជោ និងបញ្ឆោតបងប្អូនជនរួមជាតិអោយវិនិយោគក្លែងក្លាយ។

សម្ដេចបានបញ្ជាក់ថា មានជនខុសច្បាប់មួយចំនួនបានបង្កើតគណនី Telegram ក្លែងបន្លំ ដោយដាក់ឈ្មោះ CEO.HUN SEN (Username: @Ceo_hun_sen) ហើយភ្ជាប់ជាមួយវែបសាយមួយឈ្មោះ https://Khmercmc-investment.com ដែលជាវែបសាយល្បិចឆបោក ដើម្បីបញ្ឆោតប្រជាពលរដ្ឋអោយដាក់ទុនវិនិយោគ ដោយឱ្យសន្យាថានឹងទទួលបានប្រាក់ចំណេញ។

សម្ដេចបានរំលឹកបងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងកុំជឿលឿនលើគណនីឆបោកបែបនេះ ព្រោះករណីនេះកំពុងស្ថិតក្រោមការស៊ើបស្រាវជ្រាវរបស់មន្ត្រីជំនាញ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមផងដែរថា គណនី Telegram ផ្លូវការ របស់សម្ដេចមានសញ្ញា “verify tick” ពណ៌ខៀវ ហើយមានតំណភ្ជាប់ដូចខាងក្រោម៖
• Telegram Channel៖ https://t.me/spmhunsen
• Telegram Group Chat៖ https://t.me/hunsenchat

អត្ថបទទាក់ទង