Cambodia Trending Close

មេបញ្ជាការកងពលតូចលេខ៩៩ ឲ្យកងទ័ពពង្រឹងគោលជំហរជាតិនិយម ត្រូវហានលះបង់ក្នុងការការពារជាតិ

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានជាតិ
មេបញ្ជាការកងពលតូចលេខ៩៩ ឲ្យកងទ័ពពង្រឹងគោលជំហរជាតិនិយម ត្រូវហានលះបង់ក្នុងការការពារជាតិ មេបញ្ជាការកងពលតូចលេខ៩៩ ឲ្យកងទ័ពពង្រឹងគោលជំហរជាតិនិយម ត្រូវហានលះបង់ក្នុងការការពារជាតិ

ភ្នំពេញ៖ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ ខណៈដឹកនាំកងទ័ពគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងផ្សព្វផ្សាយ សភាពការណ៍ ថ្មីៗ អន្តរជាតិនិងក្នុង តំបន់ពិសេស បញ្ហាព្រំដែន កម្ពុជា-ថៃ ដែល បង្កឡើងដោយ ភាគីយោធាថៃ ក្នុងពេលប្រជុំជួរត្រួតពិនិត្យ កម្លាំង ត្រៀម ១០០% ក្នុងការអនុវត្តុ បទបញ្ជា បានបញ្ជាក់ទៅកាន់កងទ័ពទាំងអស់ថា គោលជំហរ ជាតិនិយម ត្រូវហាន លះបង់ក្នុងការការពារជាតិ។

ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានមានប្រសាសន៍ទៅថា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវ ពង្រឹង គោលជំហរ ជាតិនិយម ត្រូវហាន លះបង់ក្នុងការការពារជាតិ បូរណៈភាពទឹកដីមិនត្រូវឲ្យខ្មាំងសត្រូវ ណាមកឈ្លានពានបានឡើយ ។ យើងទាំងអស់គ្នាត្រូវ ស្មោះត្រង់ និងជឿជាក់លើការដឹកនាំរបស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយ គតិបណ្ឌិត របស់សម្ដេច បរវធិបតី ហ៊ុន ម៉ាណែត ដែលតំកល់ផលប្រយោជន៍ ជាតិ និងប្រជាជនជាធំ ដោយគិតគូរដល់សុខសុវត្តិភាព សន្ដិភាពជាតិ និងប្រជាជនជារួម។

ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បាន ដាក់បទបញ្ជាដល់នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវរួបរួមសាមគ្គីជាធ្លុងមួយ ដើម្បី ការពារអធិបេតយ្យភាព បូរណភាពទឹកដីកម្ពុជា នឹងរក្សា សុខសន្ដិភាពជូនប្រជាជន ត្រៀម ខ្លួនក្នុងការអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ ឲ្យទទួលបាន ជោគជ័យនិងមានប្រសិទ្ធិភាពខ្ពស់៕