Cambodia Trending Close

កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ និងជាលក្ខណៈអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ ទេសចរណ៍ ព័ត៌មានជាតិ
កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ និងជាលក្ខណៈអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ និងជាលក្ខណៈអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ

ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Lu WEI ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អង្គរ អុិនធើណេសិនណល អ៊ែរផត​ អុិនវេសមុិន (ខេមបូឌា) ភាគីទាំងពីរបានឯកភាពគ្នា សហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ និងជាលក្ខណៈអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
គួរបញ្ជាក់ថា ជំនួបនេះបានធ្វើឡើងនារសៀលថ្ងៃទី៨ ខែកក្កដា ក្នុងនោះដែរលោក Lu Wei និងសហការីបាន រាយការណ៍ពីស្ថានភាពភ្ញៀវទេសចរធ្វើដំណើរតាម អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងស្នើសុំអនុសាសន៍ និងការគាំទ្រដ៏ខ្ពង់ខ្ពស់លើគម្រោងរៀបចំព្រឹត្តការណ៍ទេសចរណ៍ថ្មីៗ និងជាលក្ខណៈអន្តរជាតិ។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនដែលបានជួយជំរុញកំណើនភ្ញៀវទេសចរឆ្លងកាត់អាកាសយានកើនឡើងជាបន្តបន្ទាប់ ព្រមទាំងគំនិតផ្តួចផ្តើមដ៏ល្អរបស់ក្រុមហ៊ុនដែលបានសម្លឹងមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងកាលានុវត្តវិនិយោគរបស់ខេត្តសៀមរាប តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ ទាក់ទាញ និងជាលក្ខណៈអន្តរជាតិ ស្របនឹងឱកាសនៃយុទ្ធនាការណ៍ឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៥ នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើនមកទស្សនាខេត្តសៀមរាប និងប្រទេសកម្ពុជា៕

អត្ថបទទាក់ទង