Cambodia Trending Close

មេយោធាភូមិភាគ២ ថៃ ថាមីនដែលទាហានថៃទើបជាន់ ជាប្រភេទមីនថ្មី ផលិតនៅប្រទេសរុស្ស៊ី ពិបាកក្នុងការចាប់សញ្ញា

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 14:13 pm ព័ត៌មានអន្តរជាតិ
មេយោធាភូមិភាគ២ ថៃ ថាមីនដែលទាហានថៃទើបជាន់ ជាប្រភេទមីនថ្មី ផលិតនៅប្រទេសរុស្ស៊ី ពិបាកក្នុងការចាប់សញ្ញា មេយោធាភូមិភាគ២ ថៃ ថាមីនដែលទាហានថៃទើបជាន់ ជាប្រភេទមីនថ្មី ផលិតនៅប្រទេសរុស្ស៊ី ពិបាកក្នុងការចាប់សញ្ញា

កាលរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញ ទាហានថៃដើរល្បាតនៅតំបន់Chong Bok ស្រុក Nam Yuen ខេត្ត Ubon Ratchathani បានជាន់គ្រាប់មីន ចំនួន០១ គ្រាប់ ជាប់ព្រំដែនកម្ពុជាដែលនៅមិនឆ្ងាយ ពីទីតាំងដែលមានការផ្ទុះអាវុធ កាលថ្ងៃទី២៨ ឧសភា កន្លងទៅ ។ ក្រោយកើតហេតុ ឧទ្ធម្ភាគចក្រ កងទ័ព្ទថៃ ០១ គ្រឿងបានមកនាំយក អ្នករងរបួសយកទៅសង្គ្រោះបន្ទាន់។នេះបើតាមការចេញផ្សាយកាសែតថៃ Khaosod ។

មេយោធាភូមិភាគ២ ថៃ ថាមីនដែលទាហានថៃទើបជាន់ ជាប្រភេទមីនថ្មី ផលិតនៅប្រទេសរុស្ស៊ី ពិបាកក្នុងការចាប់សញ្ញា ទើបធ្វើអោយទាហានថៃដើរជាន់។ ដំបូងឡើយ ទាហាននេះ ថាជាមីនចាស់ ពេលនេះថាក្រោយស្រាវជ្រាវរួច ឃើញថាជាមីនថ្មី។ ប្រហែលពិបាករកលេស មកនិយាយ។
ការ​ដើរជាន់មីនផ្ទុះ​នេះ​ បានបណ្តាល​ ឱ្យ​ទាហាន​ថៃចំនួន៣​ នាក់​រង​របួស ក្នុងនោះរបួសផ្នែកទ្រូង និងផ្ទៃមុខចំនួន០២ នាក់ និងរបួស​ធ្ងន់​ដាច់​ជើង​ម្ខាងចំនួន០១ នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ Nam Yuen និងបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យ Saraphisitprasong Camp ដើម្បីវះកាត់ និងសង្គ្រោះបន្ទាន់ ៕

អត្ថបទទាក់ទង