Cambodia Trending Close

ឆាកតន្រ្តី Tomorrow Land 2025 នៅប៊ែលហ្សិក ឆេះខ្ទេចមុនថ្ងៃបើកកម្មវិធី

ដោយ៖ គុជ ឥន្ទាវុធ ​​ | 21 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ឆាកតន្រ្តី Tomorrow Land 2025 នៅប៊ែលហ្សិក ឆេះខ្ទេចមុនថ្ងៃបើកកម្មវិធី ឆាកតន្រ្តី Tomorrow Land 2025 នៅប៊ែលហ្សិក ឆេះខ្ទេចមុនថ្ងៃបើកកម្មវិធី

ប្រទេសប៊ែលហ្សិក៖ កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ មានហេតុការណ៍ភ្លើងឆេះដ៏ធំមួយបានកើតឡើង នៅឆាកតន្រ្តី EDM ប្រចាំឆ្នាំ Tomorrow Land 2025 ដែលរៀបចំស្ថិតក្នុងទីក្រុង Boom មុនពេលកម្មវិធីនឹងចាប់ផ្ដើមត្រឹមតែពីរថ្ងៃប៉ុណ្ណោះ។
តាមព័ត៌មានបឋមឱ្យដឹងថា ភ្លើងឆេះបានកើតឡើងក្រោយពេលគេឮសំឡេងដូចជាផ្ទុះកាំជ្រួច ហើយភ្លើងឆេះបានឆក់ឆាកសំខាន់របស់កម្មវិធីយ៉ាងសន្ធោសន្ធៅ។ ឆាកនោះគឺជាស្នូលរបស់ការតាំងសិល្បៈភ្លេង EDM ប្រចាំពិភពលោក ដែលទើបតែបានរៀបចំរួចស្រេចសម្រាប់ការបើកឆាកនៅថ្ងៃទី ១៨ ខែកក្កដា។
គួរបញ្ជាក់ថា ដើមខែកក្កដានេះ មន្រ្តីក្រសួងទេសចរណ៍ប្រទេសថៃ ទើបតែប្រកាសថា កម្មវិធី Tomorrow Land នឹងធ្វើឡើងជាលើកដំបូងនៅក្នុងប្រទេសថៃ នៅខេត្តឈុនបុរី ក្នុងឆ្នាំ ២០២៦ ខាងមុខ ដោយមានការវិនិយោគចំណាយជាងរាប់ពាន់លានដុល្លារ។
ហេតុការណ៍ភ្លើងឆេះនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្នកគាំទ្រតន្រ្តី ព្រមទាំងបង្កការសង្ស័យជាច្រើនអំពីស្ថានភាពនៃការរៀបចំកម្មវិធីដ៏ធំមួយនេះផងដែរ៕

អត្ថបទទាក់ទង