Cambodia Trending Close

សមត្ថកិច្ចសៀមរាបឃាត់ខ្លួនក្មេងទំនើង ៤នាក់ ក្នុងករណីបង្ហោះម៉ូតូ និងផ្សព្វផ្សាយ វីដេអូបង្កការចលាចលសណ្តាប់ធ្នាប់សង្គម

ដោយ៖ គុជ ឥន្ទាវុធ ​​ | 14 ម៉ោងមុន សង្គម
សមត្ថកិច្ចសៀមរាបឃាត់ខ្លួនក្មេងទំនើង ៤នាក់ ក្នុងករណីបង្ហោះម៉ូតូ និងផ្សព្វផ្សាយ វីដេអូបង្កការចលាចលសណ្តាប់ធ្នាប់សង្គម សមត្ថកិច្ចសៀមរាបឃាត់ខ្លួនក្មេងទំនើង ៤នាក់ ក្នុងករណីបង្ហោះម៉ូតូ និងផ្សព្វផ្សាយ វីដេអូបង្កការចលាចលសណ្តាប់ធ្នាប់សង្គម

ខេត្តសៀមរាប៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការខេត្ត ដោយបានចុះធ្វើស្រាវជ្រាវ និងនាំខ្លួនក្រុមក្មេងទំនើងចំនួន៤នាក់ ដែលបានបង្ហោះម៉ូតូនៅលើផ្លូវសាធារណៈ បង្កឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមយ៉ាងធ្ងន់ធ្ងរ។

ក្មេងទំនើងទាំង៤នាក់រួមមាន៖
១.ឈ្មោះ ឡេង គង់ហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្ថិតក្នុង ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
២.ឈ្មោះ ងួន ចន្ទី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្ថិតក្នុង ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
៣.ឈ្មោះ សឹម សំណាង ភេទប្រុស អាយុ១៦ឆ្មាំ ជនជាតិខ្មែរ ទីលំនៅស្ថិតក្នុង ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
៤.ឈ្មោះ ប៊ុនហាន ស៊ូណាន់ ភេទប្រុស អាយុ១៥ឆ្មាំ ជនជាតិខ្មែរ ទីលំនៅស្ថិតក្នុង ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រុមក្មេងទំនើងទាំងនេះបានទទួលស្គាល់កំហុសថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព បង្ហោះម៉ូតូ និងបានធ្វើការផ្សព្វផ្សាយវីដេអូសកម្មភាពបង្ហោះម៉ូតូ ក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលបានប្រព្រឹត្តនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្សារលើធំថ្មី ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៤:០៦នាទី ពិតប្រាកដមែន។

កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតម៉ូតូជាបណ្តោះអាសន្ន ក្នុងរយៈពេល៩០ថ្ងៃ និងធ្វើកិច្ចសន្យាអប់រំណែនាំ ឲ្យបញ្ឈប់នូវរាល់សកម្មភាពក្មេងទំនើង និងត្រូវកែប្រែខ្លួនឲ្យក្លាយទៅជាពលរដ្ឋល្អក្នុងសង្គម៕


រូបភាព៖ នគរបាលជាតិ

អត្ថបទទាក់ទង