Cambodia Trending Close

លោក ហ៊ុន ម៉ានី៖ ពេលនេះម៉ោងនេះ ប្រជាជនខ្មែរមានទឹកចិត្តតែមួយ សំឡេងតែមួយ ស្មារតីតែមួយ

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានជាតិ សង្គម
លោក ហ៊ុន ម៉ានី៖ ពេលនេះម៉ោងនេះ ប្រជាជនខ្មែរមានទឹកចិត្តតែមួយ សំឡេងតែមួយ ស្មារតីតែមួយ លោក ហ៊ុន ម៉ានី៖ ពេលនេះម៉ោងនេះ ប្រជាជនខ្មែរមានទឹកចិត្តតែមួយ សំឡេងតែមួយ ស្មារតីតែមួយ

ភ្នំពេញ៖លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ពេលនេះ ម៉ោងនេះ ប្រជាជនខ្មែរ មានទឹកចិត្តតែមួយ សំឡេងតែមួយ ស្មារតីតែមួយ – នេះជាកម្លាំងរបស់ជាតិខ្មែរយើង ។
បើតាមលោក ហ៊ុន ម៉ានី «ក្រោមដំបូលផ្ទះតែមួយ ខ្ញុំពិតជាមានមោទនភាពដែលបានកើតមកជាកូនខ្មែរ» តាមរយៈបញ្ហាដែលបានកើតឡើងនាពេលនេះ បានបង្ហាញឱ្យឃើញកាន់ច្បាស់ បន្ទរកាន់តែឮ ពីទឹកចិត្តស្នេហាជាតិបស់កូនខ្មែរ ដែលបានចេញមករួមគ្នាក្រោកឈរធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ នៅពេលដែលប្រទេសជាតិត្រូវការ។
ខ្ញុំពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត សម្រាប់ទឹកចិត្តដែលមិនអាចកាត់ថ្លៃបានរបស់កូនខ្មែរគ្រប់រូប ដែលបានចូលរួមតាមរយៈសកម្មភាពតូចធំជាច្រើនរាប់មិនអស់ រួមបញ្ចូលទាំងការផ្ដល់ឱ្យនូវចេកមួយស្និត ទឹកមួយយួរ និងសកម្មភាពសម្បុរសធម៌នានាជាច្រើននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្រោមដំបូលផ្ទះតែមួយ ខ្ញុំពិតជារំភើប និងមានមោទនភាពខ្លាំងបំផុតដែលបានកើតមកជាកូនខ្មែរ។ តាមរយៈសកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់កូនខ្មែរម្នាក់ៗគឺជាការបង្ហាញពី ឆន្ទៈដ៏មុះមុតក្នុងការការពារបូរណភាពទឹកដីប្រកបដោយមនោសញ្ចេតនាដែលកើតចេញពី DNA របស់ខ្មែរ៕

អត្ថបទទាក់ទង