Cambodia Trending Close

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ស្ទើរទប់ទឹកភ្នែកពុំជាប់ខណៈនាំយកថវិកា របស់សម្តេចធិបតី ទៅប្រគល់ជូនដល់ក្រុមគ្រួសារសពយុទ្ធជនពលី

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 14:33 pm ព័ត៌មានជាតិ សង្គម
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ស្ទើរទប់ទឹកភ្នែកពុំជាប់ខណៈនាំយកថវិកា របស់សម្តេចធិបតី ទៅប្រគល់ជូនដល់ក្រុមគ្រួសារសពយុទ្ធជនពលី រដ្ឋមន្រ្តីក្រសួងបរិស្ថាន ស្ទើរទប់ទឹកភ្នែកពុំជាប់ខណៈនាំយកថវិកា របស់សម្តេចធិបតី ទៅប្រគល់ជូនដល់ក្រុមគ្រួសារសពយុទ្ធជនពលី

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ស្ទើរទប់ទឹកភ្នែកពុំជាប់ ក្តុកក្តួលចំពោះការបាត់បង់បងប្អូនរួមឈាមខ្មែរ គឺយុទ្ធជនពលី ព្រិន្ទបាលទោ ឆៃ រ័ត្ន នាយទាហានកងពលតូចអន្តរាគមន៍លេខ ៩ វីរ:សេនាតូចអន្តរាគមន៍លេខ ៣៩៤ ដែលបានពលីជីវិតក្នុងជន្មាយុ៤៧ឆ្នាំក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅលើសមរភូមិប្រយុទ្ធ ខេត្តព្រះវិហារ។

ភាពសោកសៅលាក់ទុកខាងក្នុង តែចំពោះមុខ ត្រូវយកចិត្តទុកដាក់ និងអនុវត្តខ្ជាប់ខ្ជួនតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ដោយបាននាំយកនូវថវិកាគោលនយោបាយ និងសារលិខិតរំលែកទុក្ខរបស់រាជរដ្ឋាភិបាល ទៅប្រគល់ជូនលោកស្រីចាន់ បូរី ព្រមទាំងក្រុមគ្រួសារ ដែលស្ថិតនៅភូមិក្តុលកណ្តាល ឃុំទ្រាស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕

អត្ថបទទាក់ទង