Cambodia Trending Close

អ្នកទេសចរជាតិ-អន្តរជាតិ ប្រមាណ ៨០ម៉ឺននាក់ មកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្តសង្ក្រាន្តវត្តភ្នំ និង Walk Street នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ដោយ៖ Kosal Sean ​​ | ថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ ទេសចរណ៍ វប្បធម៌ និងទេសចរណ៍
អ្នកទេសចរជាតិ-អន្តរជាតិ ប្រមាណ ៨០ម៉ឺននាក់ មកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្តសង្ក្រាន្តវត្តភ្នំ និង Walk Street នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ អ្នកទេសចរជាតិ-អន្តរជាតិ ប្រមាណ ៨០ម៉ឺននាក់ មកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្តសង្ក្រាន្តវត្តភ្នំ និង Walk Street នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យ​សាលារាជធានីភ្នំពេញ​នាយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥នេះ បានថ្លែងថា មាន​ ប្រជា​ពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ៨០ម៉ឺននាក់ មកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្តសង្ក្រាន្តវត្តភ្នំ និង Walk Street នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

បើតាមលោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ក្រៅពី​សង្រ្កាន្ត​វត្តភ្នំ​ និង​ផ្លូវ​ថ្មើរ​ជើង​ នៅរាជធានីភ្នំពេញ​មាន​ទីតាំងជាច្រើនអាច​លេង​សប្បាយ​ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤​ កុំភ្លេច​នៅសល់​ស្អែក​មួយថ្ងៃ​ទៀត​ បេីវត្តភ្នំ​គិតថា​ឆ្ងាយ​ ពិបាក​ទៅ​ អាច​ចូលរួម​លេង​នៅតាម​តំបន់​ជិតៗផ្ទះ​បានបាន​ណា​ ។ ភាព​សប្បាយរីករាយ​នេះ​ គឺកេីតឡេីង​តែ​នៅ​ស្រុក​ដែល​មាន​សន្តិភាព​តែ​ប៉ុណ្ណោះ​ បេី​ស្រុក​មាន​សង្រ្គាម​ ប្រជាពលរដ្ឋ​គ្មាន​ឱកាស​សប្បាយ​បែប​នេះ​៕

អត្ថបទទាក់ទង