Cambodia Trending Close

ប្រតិភូក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ច និងពិភាក្សាការងារ នៅការិយាល័យកណ្តាល នៃលេខាធិការដ្ឋានអាស៊ានណាប៉ូល

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 18:15 pm សង្គម
ប្រតិភូក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ច និងពិភាក្សាការងារ នៅការិយាល័យកណ្តាល នៃលេខាធិការដ្ឋានអាស៊ានណាប៉ូល ប្រតិភូក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ច និងពិភាក្សាការងារ នៅការិយាល័យកណ្តាល នៃលេខាធិការដ្ឋានអាស៊ានណាប៉ូល

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លេខាធិការដ្ឋានអាស៊ានណាប៉ូល និងមានការអនុញ្ញាតរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ខែមេសា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូមកបំពេញទស្សនកិច្ច និងពិភាក្សាការងារនៅការិយាល័យកណ្តាលនៃលេខាធិការដ្ឋានអាស៊ានណាប៉ូល ក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៧-១៩ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកវរសេនីយ៍ HUNTAL TAMBUNAN ប្រធាននាយកដ្ឋានកិច្ចការនគរបាល និងលោកវរសេនីយ៍ NGUYEN HUU NGOC ប្រធាននាយកដ្ឋានផែនការនិងកម្មវិធី និងមន្ត្រីលេខាធិការដ្ឋានអាស៊ានណាប៉ូល។

កិច្ចប្រជុំនោះ បានពិភាក្សាលើប្រធានបទមួយចំនួន រួមមាន បទបង្ហាញរបស់ប្រធាននាយកដ្ឋានផែនការ​ និងកម្មវិធីនៃលេខាធិការដ្ឋានអាស៊ានណាប៉ូល អំពីរចនាសម្ព័ន្ធ ដៃគូពិភាក្សា និងអង្កេតការណ៍ រួមទាំងលទ្ធផលការងារសំខាន់ៗ។ បទបង្ហាញអំពីរចនាសម្ព័ន្ធ តួនាទីភារកិច្ចរបស់ក្រសួងមហាផ្ទៃ និងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន៕

អត្ថបទទាក់ទង