Cambodia Trending Close

កងពលតូចថ្មើរជើងលេខ៤២ បន្តចាត់តាំងកម្លាំងចេញល្បាតសហការណ៍ត្រួតពិនិត្យ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ បន្ទាត់ព្រំដែនកម្ពុជា-ថៃ

ដោយ៖ Kosal Sean ​​ | 11 ម៉ោងមុន ព័ត៌មានជាតិ
កងពលតូចថ្មើរជើងលេខ៤២ បន្តចាត់តាំងកម្លាំងចេញល្បាតសហការណ៍ត្រួតពិនិត្យ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ បន្ទាត់ព្រំដែនកម្ពុជា-ថៃ កងពលតូចថ្មើរជើងលេខ៤២ បន្តចាត់តាំងកម្លាំងចេញល្បាតសហការណ៍ត្រួតពិនិត្យ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ បន្ទាត់ព្រំដែនកម្ពុជា-ថៃ

ឧត្ដរមានជ័យ៖ ថ្ងៃទី១៩ ខែមេសាឆ្នាំ២០២៥ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ របស់​ឧត្ដម​សេនី​យ៍​ត្រី នាក់ វង្ស មេបញ្ជាការកងពលតូច​ថ្មើរជើង​លេខ​៤២ យោធភូមិភាគទី៤​ បានដាក់ចេញ​នូវ​បទបញ្ជា​យ៉ាងតឹងរ៉ឹង ទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំង​ដែល​ឈរ​ជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តពង្រឹង​ការសហការ​អោយបាន​ស្អិតរមួត​ជា​មួយ​អង្គ​ភាព​មិត្ត នគបាលការពារព្រុំដែនគោក វរសេនាតូច ៧០២ក្នុងការចេញល្បាត ត្រួតពិនិត្យ​តាម​បណ្តា​គោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់​ជាប់រាល់​សភាពការណ៍​ប្រែ​ប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់អោយបានទាន់ពេ​លវេលានូវ​សកម្មភាព​បទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្តិភាព ស្ថិរភាពជូន ប្រជាពលរដ្ឋ ។

លោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើរដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជម្ងឺផ្សេងៗ ជាពិសេសត្រូវជៀសឱ្យ​ឆ្ងាយពី​បញ្ហាគ្រឿងញៀនផងដែរ ៕

អត្ថបទទាក់ទង