
វៀតណាមសម្រេចច្របាច់បញ្ចូលខេត្ត-ក្រុង ពី៦៣ មកត្រឹម៣៤ មានមួយចំនួនជាប់ព្រំដែនកម្ពុជា
ភ្នំពេញ៖យោងតាមលិខិតរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជម្រាបជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៣០ ខែមេសា បានបង្ហាញថា ប្រទេសវៀតណាមបានសម្រេចប្របាច់បញ្ជូនគ្នាខេត្ត-ក្រុងមួយចំនួន ពី៦៣ ថយចុះមកត្រឹម៣៤ ដែលក្នុងច្របាច់បញ្ចូលគ្នានោះ មានខេត្តក្រុងមួយចំនួនជាប់ព្រំដែនកម្ពុជា។
យោងតាមលិខិតដែល Trendinh News ទទួលបាននាថ្ងៃទី៤ ខែឧសភានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគោរពជម្រាបជូន សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលវៀតណាមបានសម្រេចធ្វើការកែសម្រួលរដ្ឋបាលថ្នាក់ក្រោម ជាតិ ដោយធ្វើការលុបចោលនូវរដ្ឋបាលថ្នាក់ស្រុក និងធ្វើការច្របាច់បញ្ចូលគ្នានូវខេត្ត-ក្រុងមួយចំនួន ដែលធ្វើឱ្យចំនួនបានថយចុះពី ៦៣ខេត្ត-ក្រុង នៅសល់ត្រឹម ៣៤ខេត្ត-ក្រុង ដូចមានបញ្ជីគោរពជូនភ្ជាប់។
ក្នុងចំណោមខេត្តរបស់វៀតណាម ដែលបានធ្វើការច្របាច់បញ្ចូល គ្នា មានខេត្តមួយចំនួនមានព្រំប្រទល់ជាមួយកម្ពុជា រួមមាន៖
ទី១.ខេត្តកនទុម (ជាប់កម្ពុជា) + ខេត្តក្វាងងាយ ឈ្មោះថ្មី ខេត្តក្វាងងាយ
ទី២.ខេត្តហ្សាឡាយ (ជាប់កម្ពុជា) + ខេត្តប៊ិញឌីញ ឈ្មោះថ្មី ខេត្តហ្សាឡាយ
ទី៤.ខេត្តឡឹមដុង + ខេត្តដាក់ណុង (ជាប់កម្ពុជា) + ខេត្តប៊ិញធួន ឈ្មោះថ្មី ខេត្តឡឹមដុង
ទី៤.ខេត្តដាក់ឡាក់ (ជាប់កម្ពុជា) + ខេត្តហ៊ូអៀន ឈ្មោះថ្មី ខេត្តដាក់ឡាក់
ទី៥.ខេត្តដុងណាយ + ខេត្តប៊ិញហៀក (ជាប់កម្ពុជា) ឈ្មោះថ្មី ខេត្តដុងណាយ
ទី៦.ខេត្តតៃនិញ (ជាប់កម្ពុជា) + ខេត្តឡុងអាន (ជាប់កម្ពុជា) ឈ្មោះថ្មី ខេត្តតៃនិញ
ទី៧.ខេត្តទៀនហ្សាង + ខេត្តដុងថាប់ (ជាប់កម្ពុជា) ឈ្មោះថ្មី ខេត្តដុងថាប់
និងទី៨.ខេត្តអានហ្សាង (ជាប់កម្ពុជា) + ខេត្តគៀនហ្សាង (ជាប់កម្ពុជា) ឈ្មោះថ្មី ខេត្តអានហ្សាង៕
