Cambodia Trending Close

ព្រំដែនកម្ពុជា-ថៃតានតឹង! សម្ដេចតេជោណែនាំឲ្យឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ពាក់ឯកសណ្ឋានយោធាឡើងវិញ

ដោយ៖ គុជ ឥន្ទាវុធ ​​ | 8 ម៉ោងមុន ព័ត៌មានជាតិ
ព្រំដែនកម្ពុជា-ថៃតានតឹង! សម្ដេចតេជោណែនាំឲ្យឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ពាក់ឯកសណ្ឋានយោធាឡើងវិញ ព្រំដែនកម្ពុជា-ថៃតានតឹង! សម្ដេចតេជោណែនាំឲ្យឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ពាក់ឯកសណ្ឋានយោធាឡើងវិញ

នៅពេលដែលព្រំដែនកម្ពុជា-ថៃ កំពុងប្រឈមមុខនឹងភាពតានតឹងមិនធម្មតា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំឲ្យឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ពាក់ឯកសណ្ឋានយោធាឡើងវិញ ដើម្បីត្រៀមក្នុងស្មារតីប្រយុទ្ធជាមួយសត្រូវ ដែលអាចឈ្លានពានចូលក្នុងដែនដីជាតិ។

នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពេលសម្ដេចតេជោចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខកងទ័ព នៅខេត្តឧត្ដរមានជ័យ គាត់បានផ្តល់អនុសាសន៍ជាសាធារណៈដល់កូនប្រុសគាត់ ដែលជាអតីតយុទ្ធជន ហើយបច្ចុប្បន្នកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីថា៖

«បើទោះបីបច្ចុប្បន្នកំពុងកាន់តំណែងស៊ីវិលក៏ដោយ ក៏ត្រូវពាក់ឯកសណ្ឋានយោធាដែរ ដើម្បីត្រៀម។ គ្មានកិត្តិយសអ្វីធំជាងការបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជានោះទេ»។

ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយចែករំលែកវីដេអូ និងអត្ថបទជាការឆ្លើយតបនឹងការណែនាំរបស់ឪពុក ដោយសរសេរថា៖

«ក្រោយពីបានអាក់ខាន មិនបានពាក់ឯកសណ្ឋានអស់រយៈពេល១៥ឆ្នាំ ថ្ងៃនេះបាន ពុក និងនិត ណែនាំពីបទប្បញ្ញត្តិយោធា។ ជាពិសេសក្នុងវីដេអូ ពុក បានណែនាំថា ក្នុងស្ថានភាពពេលនេះ (ភាពតានតឹង) ទោះបីជា ឧបនាយករដ្ឋមន្ត្រី ក៏គួរយកឯកសណ្ឋាន និងពាក់ស័ក្តិឡើងវិញ ដើម្បីត្រៀម។

គ្មានកិត្តិយសអ្វី ដែលធំជាងការបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជានោះទេ ។»

គួរបញ្ជាក់ថា តំបន់ព្រំដែនខាងជើង កំពុងមានការរងសម្ពាធខ្ពស់ និងជម្លោះជាប់ នៅក្នុងបរិបទនយោបាយ និងសន្តិសុខតំបន់។ ការស្រោចស្រង់ខាងស្មារតីយោធាវិញរបស់ថ្នាក់ដឹកនាំកាន់តែបញ្ជាក់ពីក្តីត្រៀមខ្លួន និងការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ចំពោះសន្តិសុខជាតិ៕

អត្ថបទទាក់ទង