
សម្តេចតេជោ ប្រាប់កងទ័ពសមរភូមិមុខ កុំខ្លាចចំពោះការវាយប្រហារ ឬវាយបតទៅនឹងសត្រូវឈ្លានពាន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ របស់កម្ពុជា បានប្រាប់ទៅកាន់កងទ័ពទាំងអស់ថា កុំខ្លាចចំពោះការវាយប្រហារ ឬវាយបកទៅនឹងសត្រូវដែលឈ្លានពានយើងឲ្យសោះ។
ការលើកឡើងរបស់សម្តេចតេជោនេះ គឺបានធ្វើឡើងក្នុងឱកាសអញ្ជើញទៅខេត្តឧត្តរមានជ័យ ដើម្បីចុះសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋនៅខេត្តព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ។
បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា តាមសំណើររបស់មេបញ្ជាការទាំងឡាយរបស់កងទ័ពកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួលបន្ទុកជាអគ្គភស្តុភាជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធកម្ពុជា ខណៈការទទួលនេះគឺសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធរបស់យើងគ្រប់រូប ជាពិសេសគឺការធានាដល់ការផ្គត់ផ្គង់កងទ័ពរបស់យើងដែលកំពុងប្រឈមមុខនឹងសត្រូវ។
លោក ជា ធីរិទ្ធ បានលើកឡើងទៀតថា សម្តេចតេជោបានប្រាប់ទៅកងទ័ពទាំងឡាយថា កុំខ្លាចក្នុងការវាយប្រហារដល់សត្រូវដែលឈ្លានពានមកលើយើង៕
រូបភាពពី៖ SHS Media
