Cambodia Trending Close

សម្តេចតេជោ ប្រាប់កងទ័ពសមរភូមិមុខ កុំខ្លាចចំពោះការវាយប្រហារ ឬវាយបតទៅនឹងសត្រូវឈ្លានពាន

ដោយ៖ គុជ ឥន្ទាវុធ ​​ | 11 ម៉ោងមុន ព័ត៌មានជាតិ
សម្តេចតេជោ ប្រាប់កងទ័ពសមរភូមិមុខ កុំខ្លាចចំពោះការវាយប្រហារ ឬវាយបតទៅនឹងសត្រូវឈ្លានពាន សម្តេចតេជោ ប្រាប់កងទ័ពសមរភូមិមុខ កុំខ្លាចចំពោះការវាយប្រហារ ឬវាយបតទៅនឹងសត្រូវឈ្លានពាន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ របស់កម្ពុជា បានប្រាប់​ទៅ​កាន់​កង​ទ័ព​ទាំង​អស់​ថា កុំខ្លាចចំពោះការវាយប្រហារ ឬវាយបកទៅនឹងសត្រូវដែលឈ្លានពានយើងឲ្យសោះ។

ការលើកឡើង​របស់សម្តេចតេជោនេះ គឺបាន​ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ទៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​ ដើម្បីចុះសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋនៅខេត្តព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៦ ខែ​មិថុនា ឆ្នាំ២០២៥នេះ។

បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា តាម​សំណើរ​របស់​មេបញ្ជាការទាំងឡាយរបស់កងទ័ពកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន​ទទួល​បន្ទុក​ជា​អគ្គ​ភស្តុភា​ជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធកម្ពុជា ខណៈ​ការ​ទទួល​នេះ​គឺ​ស​បញ្ជាក់​ថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​យើង​គ្រប់​រូប ជាពិសេស​គឺ​ការ​ធានា​ដល់​ការ​ផ្គត់ផ្គង់​កងទ័ព​របស់​យើង​ដែល​កំពុង​ប្រឈម​មុខ​នឹង​សត្រូ​វ​។

លោក ជា ធីរិទ្ធ បានលើកឡើងទៀតថា សម្តេចតេជោបានប្រាប់ទៅកងទ័ពទាំងឡាយថា កុំ​ខ្លាច​ក្នុង​ការវាយប្រហារ​ដល់សត្រូវដែលឈ្លានពានមកលើយើង៕


រូបភាពពី៖ SHS Media

អត្ថបទទាក់ទង