Cambodia Trending Close

យុវជនចិនហុងកុងម្នាក់ ត្រូវបាននគរបាលកម្ពុជា ជួយសង្គ្រោះ ក្នុងករណីឆបោកតាមប្រព័ន្ធអនឡាញ តាមរយៈក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងនៅក្រៅប្រទេស

ដោយ៖ គុជ ឥន្ទាវុធ ​​ | 9 ម៉ោងមុន ព័ត៌មានជាតិ សង្គម
យុវជនចិនហុងកុងម្នាក់ ត្រូវបាននគរបាលកម្ពុជា ជួយសង្គ្រោះ ក្នុងករណីឆបោកតាមប្រព័ន្ធអនឡាញ តាមរយៈក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងនៅក្រៅប្រទេស យុវជនចិនហុងកុងម្នាក់ ត្រូវបាននគរបាលកម្ពុជា ជួយសង្គ្រោះ ក្នុងករណីឆបោកតាមប្រព័ន្ធអនឡាញ តាមរយៈក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងនៅក្រៅប្រទេស

ភ្នំពេញ៖ កម្លាំងជំនាញនៃនគរបាលជាតិកម្ពុជា បានជួយសង្គ្រោះយុវជនជាតិចិនហុងកុងម្នាក់ ដែលត្រូវបានក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ បោកបញ្ឆោតឲ្យចូលមកកម្ពុជា ក្នុងចេតនាជំរិតទារប្រាក់ពីក្រុមគ្រួសារ។ នេះបើយោងសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានជំនាញ រវាងនគរបាលសហព័ន្ធអូស្ត្រាលី និងនគរបាលជាតិ កម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមប្រតិបត្តិការផ្ទាល់ នៃក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន បានអន្តរាគមន៍ជួយយុវជនម្នាក់ ជនជាតិចិនហុងកុង ដែលត្រូវបានក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ដែលមានអង្គការចាត់តាំងនៅបរទេស បោកបញ្ឆោតឱ្យចូលមកកម្ពុជាធ្វើសកម្មភាពសម្តែងជាជនរងគ្រោះ ដោយអំពើចាប់ជំរិត ដើម្បីទាមទារប្រាក់ពីក្រុមគ្រួសារតាមឧបាយកលបញ្ឆោតរបស់ក្រុមឧក្រិដ្ឋជន។
ជនរងគ្រោះឈ្មោះ L.W.T អាយុ១៩ឆ្នាំ ត្រូវបានសមត្ថកិច្ចរកឃើញនៅសណ្ឋាគារមួយកន្លែងក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងស្ថានភាពរស់នៅ និងស្នាក់នៅធម្មតា មិនមានសញ្ញាណរងគ្រោះដោយសារ អំពើបង្ខាំង ធ្វើទារុណកម្ម ឬការចាប់ពង្រត់ណាមួយនោះឡើយ។ ជនរងគ្រោះត្រូវបានក្រុមឧក្រិដ្ឋជន បោកបញ្ឆោត ដើម្បីជំរិតគម្រាមទារប្រាក់ ចំនួនប្រាំលានដុល្លារហុងកុង ស្មើនឹងប្រមាណ ៦០ម៉ឺនដុល្លារអាមេរិក ពីក្រុមគ្រួសារ។ បន្ទាប់ពីបានឃើញវីដេអូចាប់ជំរិត ឪពុកម្តាយរបស់ជនរងគ្រោះបានផ្ញើប្រាក់ចំនួន បួនម៉ឺនដុល្លារហុងកុង ស្មើនឹងប្រមាណ ៥,៥០០ដុល្លារអាមេរិក ទៅឱ្យក្រុមឧក្រិដ្ឋជន និងធ្វើការប្តឹងទៅសមត្ថកិច្ច។
ក្រោយមានការសង្ស័យថា សមត្ថកិច្ចកំពុងស៊ើបអង្កេតស្រាវជ្រាវ ក្រុមឧក្រិដ្ឋជនបានឱ្យជនរងគ្រោះប្តូរទីតាំង ដោយធ្វើដំណើរមក ប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីរត់គេចពីការតាមចាប់។ សកម្មភាពឆបោក និងគម្រាម ជំរិតទារប្រាក់នេះ ធ្វើឡើងដោយក្រុមឧក្រិដ្ឋជនមានអង្គការចាត់តាំង ដែលមានបណ្តាញធ្វើសកម្មភាពនៅ ប្រទេសជប៉ុន ហើយបានប្រើប្រាស់គណនីធនាគារដែលមានមូលដ្ឋាននៅប្រទេសចិនសម្រាប់ទទួលផល បទល្មើស៕

អត្ថបទទាក់ទង