
អភិបាលខេត្តព្រះវិហារ ដាក់កាមេរ៉ាសុវត្ថិភាព នៅទំនប់៩៥ តាមចាប់អ្នកប្រើប្រាស់គ្រឿងញៀន បំផ្លាញដើមឈើតាមផ្លូវ

ព្រះវិហារ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឲ្យរដ្ឋបាលក្រុងព្រះវិហារ ដាក់កាមេរ៉ាសុវត្ថិភាព នៅទំនប់៩៥ ដើម្បីពង្រឹងសុវត្ថិភាព តាមចាប់អ្នកដែលប្រើគ្រឿងញៀន និងអ្នកដែលបំផ្លាញដើមឈើតាមដងផ្លូវ។
គួរបញ្ជាក់ថា ទំនប់៩៥ ជារមណីយដ្ឋានមួយ ដែលនៅកៀកនឹងទីប្រជុំជនក្រុងព្រះវិហារ ចម្ងាយប្រមាណជាង ៤គីឡូម៉ែត្រ ស្ថិតនៅភូមិទំនប់៩៥ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ នៅទីនេះ ទេសចរអាចគយគន់សម្រស់ភ្នំត្បែងបាន៕
