Cambodia Trending Close

ជនជាតិវៀតណាម ១៦១នាក់ ត្រូវបណ្តេញចេញពីកម្ពុជា ទៅប្រទេសកំណើតវិញ

ដោយ៖ គុជ ឥន្ទាវុធ ​​ | 16 ម៉ោងមុន សង្គម
ជនជាតិវៀតណាម ១៦១នាក់ ត្រូវបណ្តេញចេញពីកម្ពុជា ទៅប្រទេសកំណើតវិញ ជនជាតិវៀតណាម ១៦១នាក់ ត្រូវបណ្តេញចេញពីកម្ពុជា ទៅប្រទេសកំណើតវិញ

ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បានសម្រេចបណ្តេញជនជាតិវៀតណាមប្រុស-ស្រី ចំនួន១៦១នាក់ ទៅស្រុកកំណើត តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ។ នេះបើតាមការបញ្ជាក់របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរយៈបណ្តាញសង្គមនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។
បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ១៦១នាក់ (ស្រី២៨នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីបំពានប្រកាស ស្តីពីការបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា អនុវត្តទោសចប់ (រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន) និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។

ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីមណ្ឌលអប់រំកែប្រែទី២ នៃអគ្គនាយកដ្ឋានពន្ធនាគារ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕


រូបភាព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

អត្ថបទទាក់ទង