Cambodia Trending Close

សមាសភាព ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ថ្ងៃទី៣ សីហា

ដោយ៖ Kosal Sean ​​ | ថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ
សមាសភាព ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ថ្ងៃទី៣ សីហា សមាសភាព ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ថ្ងៃទី៣ សីហា

ភ្នំពេញ៖ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ នេះក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ដឹកនាំដោយអនុព័ន្ធយោធាប្រទេសម៉ាឡេស៊ី នឹងមានការចូលរួមពីបណ្តាប្រទេសចំនួន៦ ទី១.ប្រទេសឥណ្ឌូនេស៊ី, ២.ប្រទេសឡាវ, ៣.ប្រទេសមីយ៉ាន់ម៉ា, ៤.ប្រទេសហ្វីលីពីន, ៥.ប្រទេសសិង្ហបុរី និងទី៦.ប្រទេសវៀតណាម។

ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ទាំង ៧ប្រទេស នឹងអញ្ជើញទៅសង្កេតការណ៍នៅបណ្តាទីតាំងមួយចំនួន ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់ ក្នុងនោះរួមមាន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់រងផលប៉ះពាល់ នៃការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ។

អត្ថបទទាក់ទង