Cambodia Trending Close

ស៉ីម៉ាក់ Golden West និង NPA ចុះពិនិត្យទីតាំងគ្រាប់បែក MK-84 នៅថ្មដូន

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ស៉ីម៉ាក់ Golden West និង NPA  ចុះពិនិត្យទីតាំងគ្រាប់បែក MK-84 នៅថ្មដូន ស៉ីម៉ាក់ Golden West និង NPA ចុះពិនិត្យទីតាំងគ្រាប់បែក MK-84 នៅថ្មដូន

ឧត្តរមានជ័យ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងថាប នៅថ្ងៃចន្ទ​ ទី០៤​ ខែសីហា​ ឆ្នាំ២០២៥​ នៅទីតាំងគ្រាប់បែកMK-84​ស្ថិតនៅភូមិថ្មដូន​ ឃុំគោកមក​ ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ ក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពសុីម៉ាក់​ អង្គការGolden West និងអង្គការNPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាបបែកនេះជាលំអិត​ ដោយបានបញ្ជាក់ថា​ គ្រាប់បែកMK-84នេះ​ មានលេខLot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ១៩៩៦! ។

លោក ហេង រតនា បានបញ្ជាក់ទៀតថា លោកLen Austin ប្រធានអង្គការGolden West ប្រចាំកម្ពុជានិងជាអតីតៈកងទ័ពម៉ារីនសហរដ្ឋអាមេរិក​ខាងជំនាញគ្រាប់យុទ្ធភណ្ឌ​ ជាជំនាញខាងគ្រាប់បែកទម្លាក់ពីយន្តហោះ​នៃប្រទេសក្នុងតំបន់នេះ​ បានចូលរួមកំណត់លក្ខណៈបច្ចេកទេសគ្រាប់បែកMK-84នេះ​ ក៏បានបញ្ជាក់អំពីអត្តសញ្ញាណគ្រាប់បែកMK-84នេះផលិតនៅឆ្នាំ១៩៩៦និងអាចសៀមទិញពីក្រុមហ៊ុនIMI​ (Israel Military Industries)របស់អុីស្រាអ៊ែលបានទទួលសិទ្ធផលិតនិងលក់គ្រាប់បែកត្រកូលMKនេះ។
គ្រាប់បែកMK-84 នេះផលិតក្នុងឆ្នាំ១៩៩៦​ ដូចនេះវាមិនអាចជាគ្រាប់បែកសំណល់ពីការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០-១៩៧៣កេីតទេ​!! ខ្ញុំមានជំនឿយ៉ាងមុតមាំថា​ ពិភពលោកយល់ច្បាស់ណាស់អំពីរឿងនេះ! ។

អត្ថបទទាក់ទង