Cambodia Trending Close

អ៊ុយក្រែន ទើបទទួលបានសាកសពទាហានរបស់ខ្លួនជាង៥៦០នាក់ ពីរុស្ស៉ី

ដោយ៖ vannkorn ​​ | ថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន ទើបទទួលបានសាកសពទាហានរបស់ខ្លួនជាង៥៦០នាក់ ពីរុស្ស៉ី អ៊ុយក្រែន ទើបទទួលបានសាកសពទាហានរបស់ខ្លួនជាង៥៦០នាក់ ពីរុស្ស៉ី

(កៀវ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ អ៊ុយក្រែនបាននិយាយថា ខ្លួនទទួលបានសាកសពទាហានចំនួន៥៦៣នាក់ ពីអាជ្ញាធររុស្ស៉ី ភាគច្រើនគឺកងទ័ពដែលបានស្លាប់ ក្នុងសមរភូមិនៅតំបន់ Donetsk ភាគខាងកើតប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការដោះដូរឈ្លើយសឹក និងសាកសពទាហាន ដែលបានបាត់បង់ជីវិត នៅបន្តស្ថិតក្នុងចំណោមកិច្ចសហប្រតិបត្តិការមួយចំនួនតូច រវាងអ៊ុយក្រែននិងរុស្ស៉ី ចាប់តាំងពីសង្រ្គាមរវាងប្រទេសទាំងពីរ បានផ្ទុះឡើងកាលពីឆ្នាំ២០២២មក។ បើតាមអាជ្ញាធរអ៊ុយក្រែន សាកសពទាហាន៣២០នាក់ ក្នុងចំណោមនោះ ត្រូវបានប្រគល់មកពីតំបន់ Donetsk ខណៈ៨៩នាក់ បានស្លាប់នៅក្បែរទីក្រុង Bakhmut ជាទីក្រុងដែលរុស្ស៉ីដណ្តើមកាន់កាប់បាន កាលពីខែឧសភា ឆ្នាំមុន រីឯ១៤៥នាក់ផ្សេងទៀត ត្រូវបានប្រគល់មកពី​​តាមកន្លែងតម្កល់សាកសពបណ្តោះអាសន្ន នៅក្នុងប្រទេសរុស្ស៉ី។

គួរបញ្ជាក់ថា ទាំងអ៊ុយក្រែននិងទាំងរុស្ស៉ី សុទ្ធតែមិនបានប្រកាសឱ្យដឹងជាសាធារណៈឡើយ នូវចំនួនពិតប្រាកដនៃកងទ័ពរបស់ខ្លួន ដែលបានបាត់បង់ជីវិត នៅក្នុងសង្រ្គាម៕