
អាជ្ញាធរខេត្តកំពង់ចាម នឹងរៀបចំបុណ្យ«ឆ្នេរកោះប៉ែន»ជាលើកដំបូង
អាជ្ញាធរខេត្តកំពង់ចាម នឹងរៀបចំបុណ្យ«ឆ្នេរកោះប៉ែន»ជាលើកដំបូង
រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំពិធីបុណ្យ«ឆ្នេរកោះប៉ែន» គម្រប់១៥ឆ្នាំ (២០១១-២០២៥) នៅ រមណីយដ្ឋានធម្មជាតិឆ្នេរខ្សាច់កោះប៉ែន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៥ ។ បុណ្យឆ្នេរកោះប៉ែននេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់វិស័យទេសចរណ៍ ផ្សព្វផ្សាយការអភិរក្សស្ពានឫស្សីឆ្លងទន្លេមេគង្គ ជាស្នាដៃរបស់សហគមន៍ ។
ដើម្បីបង្កភាពសប្បាយ រដ្ឋបាលខេត្ត ឱ្យប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ ចូលរួមឱ្យ បាន កុះករក្នុងកម្មវិធីកម្សាន្តជាច្រើន ដូចជា ការ ប្រ កួត បាល់ទាត់លើវាលខ្សាច់ ការតាំងពិព័រណ៍ ការប្រគំតន្ត្រី ប្រដាល់គុនខ្មែរ រាំបាញ់ទឹកពេលថ្ងៃ និងការបាញ់កាំជ្រួច ជាដើម។
សូមជម្រាបថា ស្ពានឫស្សីកោះប៉ែន ដែលតភ្ជាប់ពីក្រុងកំពង់ចាម ទៅកាន់កោះប៉ែន ត្រូវ បានដំណើរការប្រើប្រាស់ឡើងវិញ បន្ទាប់ពីទឹកទន្លេមេគង្គស្រកចុះ។ ជាធម្មតា ស្ពាន ឫស្សី ដ៏វែងមួយនេះ តែងត្រូវបានគេរុះរើ និងជួសជុល ឬផ្អាកដំណើរការនា ពេលទឹកទន្លេឡើង ខ្លាំង ដើម្បីសុវត្ថិភាពអ្នកដំណើរ។
ស្ពានឫស្សីកោះប៉ែន មានប្រវែង៧០០ម៉ែត្រ ពេញនិយមបំផុតសម្រាប់អ្នកទេសចរ ដែល មកកម្សាន្តនៅក្រុងកំពង់ចាម ឬធ្វើដំណើរទៅកោះប៉ែន តែងឈប់ថតរូបកម្សាន្តទុកជា អនុស្សាវរីយ៍៕

