Cambodia Trending Close

កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាដើមខែមេសាខាងមុខនេះ

ដោយ៖ អែម លំអង ​​ | ថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ទេសចរណ៍ ព័ត៌មានជាតិ វប្បធម៌ និងទេសចរណ៍ វប្បធម៌ និងសិល្បៈ
កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាដើមខែមេសាខាងមុខនេះ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាដើមខែមេសាខាងមុខនេះ

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ ពិធីសម្ពោធនេះនឹងត្រូវប្រារព្ធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើយោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី ២១ ខែ មីនា នេះ ។

នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង ចូលរួមចុះពិនិត្យទីតាំងកំពង់ផែ ដើម្បីត្រៀមរៀបចំពិធីសម្ពោធនេះ។ ការចុះពិនិត្យនេះបានដឹកនាំដោយលោកសន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រី។

ពិធីនេះបានទទួលការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងគម្រោង ដោយមានគោលបំណងធានាឱ្យដំណើរការកម្មវិធីសម្ពោធអាចប្រព្រឹត្តទៅបានយ៉ាងរលូន តាមផែនការដែលបានគ្រោងទុក។

លោក រដ្ឋលេខាធិការ បានណែនាំឱ្យក្រុមការងារទទួលបន្ទុកគ្រប់ផ្នែក ត្រៀមរៀបចំ និងបំពេញភារកិច្ចរបស់ខ្លួនដោយច្បាស់លាស់ ហើយសហការគ្នាជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យពិធីសម្ពោធនេះអាចប្រព្រឹត្តទៅបានដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕

អត្ថបទទាក់ទង