Cambodia Trending Close

ដឹងការពិតហើយ! ខ្សែក្រវាត់ WBC ដែលទើបមកដល់កម្ពុជាត្រឹមតែជាអនុស្សាវរីយ៍

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ឆ្នាំ២០២៥ កីឡា ព័ត៌មានជាតិ
ដឹងការពិតហើយ! ខ្សែក្រវាត់ WBC ដែលទើបមកដល់កម្ពុជាត្រឹមតែជាអនុស្សាវរីយ៍ ដឹងការពិតហើយ! ខ្សែក្រវាត់ WBC ដែលទើបមកដល់កម្ពុជាត្រឹមតែជាអនុស្សាវរីយ៍

ទើបតែសប្បាយចិត្តជិតមួយប្រទេស បានត្រឹមតែធុមួយសសៃ ក្រោយដឹងថា Kun Khmer បានចូលក្នុងស្ថាប័នពិភពលោក ស្រាប់តែមានព័ត៌មាន
ជាច្រើនពីប្រទេសជិតខាងផ្សាយថា ខ្សែក្រវាត់នោះត្រឹមជាអនុស្សាវរីយ៍ពីខាង WBCតែប៉ុណ្ណោះ រហូតដល់ផ្ទះការវែងញែក និងមានមន្ទិលជាច្រើន
ក្នុងបណ្តាញសង្គម។

ការសង្ស័យទាំងប៉ុន្មានត្រូវបានលាតត្រដាង ការពិតទាំងអស់ក្រោយលោកឧកញ៉ា ស្រី ចាន់ថន បានបង្ហោះជាផ្លូវការថា ជាការពិតខ្សែក្រវាត់ WBC
ដែលមកដល់កម្ពុជា ពិតជាត្រឹមតែអនុស្សាវរីយមែន។ លោកបានរៀបរាប់ថា៖ វាជាកាតព្វកិច្ចរបស់យើងក្នុងនាមជាអ្នកផ្សព្វផ្សាយព្រឹត្តិការណ៍
ប្រដាល់ដ៏អស្ចារ្យដែលនឹងបង្ហាញនៅកម្ពុជានៅថ្ងៃទី 14 ខែមេសា ដើម្បីបញ្ជាក់ឱ្យច្បាស់ថា ខ្សែក្រវាត់ដែលមានអក្សរគុនខ្មែរ “WBC” គឺជាកាយវិការ
និងអំណោយពីប្រធាន WBC សម្រាប់ព្រឹត្តិការណ៍នេះ។ វានឹងត្រូវបានបង្ហាញរួមជាមួយខ្សែក្រវាត់ប្រដាល់ជើងឯកអន្តរជាតិ WBC ដែលនឹងត្រូវប្រកួត
ដោយ Marlon Tapales និង Joey Canoy ។

WBC បាន​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រកួត​ប្រដាល់​ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ប្រទេស​កម្ពុជា​ជាមួយ​នឹង​វិធីសាស្ត្រ​វិជ្ជមាន​ជា​ជំហាន​ដំបូង​ជាមួយ​លទ្ធភាព
​នៃ​ការ​សហការ​គ្នា​ទៅ​ថ្ងៃ​អនាគត ក្រោយពីទទួលបានដំណឹងនេះប្រិយមិត្តជាច្រើនបង្ហាញការខកចិត្ត តែយ៉ាងណាក៏រាប់បានថានេះ ជាជំហានទី១
ដែល Kun Khmer មានទំនាក់ទំនងល្អជាមួយស្ថាប័នធំ WBC ហើយរំពឹងថាយើងចូលក្នុងស្ថាប័ននេះជាផ្លូវការនាពេលណាមួយ ៕

អត្ថបទទាក់ទង