Cambodia Trending Close

ខ្លាចាស់ ជ័យ ស៊ីនេត ចេញទៅប្រកួតស្រុកថៃ ក្រោយរង់ចាំឱកាសនៅខ្មែរជាង១ឆ្នាំ តែគ្មានអ្នកនឹកនា

ដោយ៖ អែម លំអង ​​ | ថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥ កីឡា សង្គម
ខ្លាចាស់ ជ័យ ស៊ីនេត ចេញទៅប្រកួតស្រុកថៃ ក្រោយរង់ចាំឱកាសនៅខ្មែរជាង១ឆ្នាំ តែគ្មានអ្នកនឹកនា ខ្លាចាស់ ជ័យ ស៊ីនេត ចេញទៅប្រកួតស្រុកថៃ ក្រោយរង់ចាំឱកាសនៅខ្មែរជាង១ឆ្នាំ តែគ្មានអ្នកនឹកនា

ខ្លាចាស់ ជ័យ ស៊ីនេត ចេញទៅប្រកួតស្រុកថៃ ក្រោយរង់ចាំឱកាសនៅខ្មែរជាង១ឆ្នាំ តែគ្មានអ្នកនឹកនា

អ្នកលេងជើងក្រោម ជ័យ ស៊ីនេត នឹងធ្វើការប្រកួតនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ នៅថ្ងៃចន្ទទី២១ និងថ្ងៃអង្គារ ទី២២ ខែ មេសា ឆ្នាំ ២០២៥ រួមជាមួយកូនសិស្ស និងសិស្សប្អូន ៣នាក់ផ្សេងទៀត តាមរយៈការផ្តល់ឱកាសពីលោក សំណព្វ ដែលតែងតែនាំយកកីឡាករជើងចាស់ និងកម្រិតល្មមៗ របស់កម្ពុជាឱ្យមានឱកាសប្រកួតក្រៅស្រុក។

តាមរយៈកិច្ចសម្ភាសន៍ជាមួយ Trending New កីឡាករជ័យ ស៊ីនេត បានបង្ហាញចំណាប់អារម្មណ៍ថា លោកពិតជាសប្បាយរីករាយដែលទទួលបានឱកាសនេះ ត្បិតក្នុងស្រុកលោករង់ចាំអស់ពេលជាង១ឆ្នាំហើយ នៅឡើយតែគ្មានអ្នកនឹកនា ឬអើពើ នឹងខ្លួនសោះ ទោះបីជាប្រិយមិត្តស្រលាញ់គុនខ្មែរ នាំគ្នាជួយ Share ជួយ Post សុំឡើងកក្រឹកកក្រេងយ៉ាងណាក្តី ។ កីឡាករជើងចាស់រូបនេះបាននិយាយថា “អ្នកផ្សារគាត់បានចំណូលពីការជួញដូរ ចំណែកអ្នកកីឡាដូចខ្ញុំ គឺបានចំណូលចូលជួយគ្រួសារ តាមរយៈការឡើងប្រកួត តែបើមិនបានគ្រួសារពិតជាជួបផលលំបាក”

ជ័យ ស៊ីនេត បានបន្ថែមថា “ខ្ញុំត្បិតថាវ័យរាងជ្រេ តែការប្រកួតគឺមិនលំៗយកតែលុយអ្នករៀបចំកម្មវិធីទេ បើខ្ញុំប្រកួតមិនកើត មិនចាប់គូឱ្យខ្ញុំជារឿងត្រឹមត្រូវ តែ៣ប្រកួតចុងក្រោយរបស់ខ្ញុំជាមួយបរទេស មានចិន ថៃ និងឡាវ គឺមិនដែលចាញ់ទេ តែមិនដឹងមូលហេតុអ្វី? ”

យ៉ាងណាបន្ទាប់ពីដឹងថាទទួលបានឱកាសពីលោកសំណព្វ កីឡាករជ័យ ស៊ីនេត បានហ្វឹកហាត់យ៉ាងពេញលេញ មិនហ៊ានសម្រាកទោះអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរក៏ដោយ ហើយនឹងព្យាយាមធ្វើឱ្យបានល្អបំផុត ។ សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី ២១ និង ២២ មិនត្រឹមកីឡាករជ័យ ស៊ីនេតនោះទេ ក្នុងនោះមានកីឡាករគុនខ្មែរ ៣រូបទៀតដែលត្រូវធ្វើការប្រកួត ដូចជា ជ័យ យ័ន្តច័ន្ទរាជ្យ ណារ៉ាន់តៈ ច័ន្ទរាជ្យ និង ម៉ន វិរៈ ដោយការប្រកួតទាំងនេះនឹងមានការផ្សាយផ្ទាល់តាមរយៈ Facebook Page: Samnob Kun Khmer ចាប់ពីម៉ោង ៧:៣០នាទីយប់តទៅ ៕

អត្ថបទទាក់ទង